ដោយៈ ទេព មង្គល / ភ្នំពេញៈ គណៈកម្មាធិការរៀបចំព្រឹត្តិការរណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានហាមដាច់ខាតការថតរូប និងវីដេអូ អំពីសកម្មភាពហ្វឹកហាត់សម្តែងសម សម្រាប់ពិធីបេីក-បិទ ព្រឹត្តិការណ៍ស៊ីហ្គេមនេះ។

គណៈកម្មាធិការរៀបចំព្រឹត្តិការរណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានលើកឡើង នៅក្នុងសេចក្ដី ជូនដំណឹង របស់ខ្លួនថាៈ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងកម្មសិទ្ធិបញ្ញា របស់ពិធីបើក-បិទ សូមហាម ឃាត់ដាច់ខាត ការថតរូប និងចែកចាយរូបភាព ក្នុងពេលហ្វឹកហាត់សម្ដែង និងសម្ដែងសាកល្បង ពិធីបេីក-បិទ ព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅក្នុងពហុកីឡដ្ឋានជាតិ មរតកតេជោ ទន្ទឹមនឹងនេះ ក្រៅពីអ្នក ហ្វឹកហាត់សម្ដែង និងក្រុមជំនួយការហ្វឹកហាត់សម្ដែង គឺមិនអនុញ្ញាតឱ្យចូល ក្នុងពហុកីឡដ្ឋានជាតិ មរតកតេជោ ឡើយ។

គណៈកម្មាធិការរៀបចំព្រឹត្តិការរណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ មានជំនឿយ៉ាងមុតមាំ ចំពោះការយោគយល់ និងអធ្យាស្រ័យពីសំណាក់បងប្អូន សាធារណជនទាំងអស់៕/V