ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ ក្រុមកាងល្បែងស៊ីសងខុសច្បាប់ដែល​បាន​ព្រួតគ្នាប្រើអំពើហិង្សាលើអ្នកសារព័ត៌មានកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រហូតមក​ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នេះ សមត្ថកិច្ចនៅមិនទាន់​រកមុខឃើញនៅឡើយទេ។ ប៉ុន្តែអ្នកនាំពាក្យស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កំពុងស្រាវជ្រាវ។

ទាក់ទងករណីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា ជូនស្នងការ​មុខការ។

ចំណែកអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានឆ្លើយតបទៅ​នឹងសំណួររបស់អ្នកសារព័ត៌មានថាកំពុងស្រាវជ្រាវ គ្មានករណីណាមួយត្រូវបានទុកចោលនោះទេ។

ករណីក្រុមបងធំល្បែងខុសច្បាប់ដែលបានព្រួតគ្នាវាយទាត់ធាក់ទៅលើអ្នកសារព័ត៌មាន បានកើតឡើងកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ក្នុងពេលអ្នកសារព័ត៌មានចុះទៅយកព័ត៌មាននៅទីនោះ៕សរន/R