​ជិះ​ម៉ូតូ​បត់​ឆ្លង​ផ្លូវត្រូវ​រថយន្តបុក​ស្លាប់​នៅ​ស្រុក​ព្រៃនប់​

881
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​បុរស​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារតែ​ជិះ​ម៉ូតូ​បត់​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​តែ​ធ្លាក់​កាង​មាន​ជាប់​ស្លាក​លេខ​ផងដែរ​ដោយ​រថយន្ត​នោះ​បុក​ហើយ​បើក​គេច​បាត់ស្រមោល​។​ករណីនេះ​បានកើត​ឡើង​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៤​ស្ថិតនៅ​ក្នុងភូមិ​សំរុង​លើ​ឃុំ​សំរុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​កាលពី ម៉ោង​២០​និង​៤០​នាទី ថ្ងៃទី​១៩ ខែកក្កដា​ឆ្នាំ​២០១៨ ។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​០១​កើតឡើង​បង្ក ឡើង​ដោយ​រថយន្ត​០១ គ្រឿង​មិន​ស្គាល់​ម៉ាក់ (​ធ្លាក់​កាង​ជាប់​ស្លាក​លេខ ភ្នំពេញ ២N ៨៦៦៨ )។​មកដល់​ចំនុច​ខាងលើ​បាន​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាកវ៉េវ​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ ទិសដៅ​ពី​កើ​តទៅ​លិច​(​ឆ្លងថ្នល់​)​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ ឈ្មោះ​តែម រ៉ាវី ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ចំនុចកើតហេតុ ស្លាប់​ភ្លាមៗ នៅ​ចំនុចកើតហេតុ ។​

​សាកសព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ៍ រីឯ​រថយន្ត​នោះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវរ​ក​តាម​ស្លាក​លេខ​ដែល​បន្សល់ទុក​ហើយ​៕S/​

​ជិះ​ម៉ូតូ​បត់​ឆ្លង​ផ្លូវត្រូវ​រថយន្តបុក​ស្លាប់​នៅ​ស្រុក​ព្រៃនប់​