Views: 57 Post navigation ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន ស៊ុក យ៉ូល (Yoon Suk Yeol)បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលប្រាំមួយថ្ងៃទៅកាន់សហរដ្ឋអាម៉េរិកជាមួយនឹង ដំណើរទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលរបស់អង្គការណាសាកាលពីថ្ងៃអង្គារទី២៥មេសា មុនពេលចូលរួមជាមួយលោកប្រធានាធិបតី ចូ បៃដិនសម្រាប់ដំណើរទស្សនកិច្ចទៅកាន់ស្តូបរំលឹកអនុស្សាវរីយ៍សង្រ្គាម កូរ៉េក្នុងទីក្រុងវ៉ាស៊ីនតោន និងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ឯសេតវិមាន។ រថក្រោះT-14 Armataជាយានប្រយុទ្ធជំនាន់ចុងក្រោយរបស់រុស្ស៊ីដែលបន្ទប់បាញ់របស់វាគ្មានមនុស្សបញ្ជាផ្ទាល់និងត្រូវបានបញ្ជាពីចម្ងាយ ។ទាហានក្នុងយាននេះត្រូវការពារក្នុងបន្ទប់ការពារគ្រាប់។ បើតាមសារព័ត៌មានស្ពុតនិចរបស់រុស្ស៊ី កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានចាប់ផ្តើមប្រើរថក្រោះទំនើបបំផុតT-14នេះក្នុងតំបន់ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។ប្រភពព័ត៌មានបាននិយាយថារថក្រោះ Armataកំពុងត្រូវបានប្រើដើម្បីបាញ់ផ្លោងដាក់ទីតាំងទាហានអ៊ុយក្រែន តែយានយោធានេះនៅមិនទាន់ចូលរួមក្នុងប្រតិបត្តិការវាយប្រហារផ្ទាល់នៅឡើយទេ។