ជែ​ម​ស៍ ប៊​ន នឹង​ប៉ះ​ជាមួយ​ជន​កំណាច​រុស្ស៊ី​ជា​លើកដំបូង​ក្នុង​រយៈពេល ២០ ឆ្នាំ​មកនេះ ក្នុង​រឿង​ថ្មី​សម្រាប់​បញ្ចាំង​ឆ្នាំ ២០១៩

965
ចែករម្លែក
  • 21
    Shares

​ជែ​ម​ស៍ ប៊​ន នឹង​ប្រឈមមុខ​ជាមួយ​ជន​កំណាច​រុស្សី​ជា​លើកដំបូង​ក្នុង​រយៈពេល ២០ ឆ្នាំ​ក្នុង​ខ្សែភាពយន្ត​បន្ទាប់​របស់គាត់​ក្នុង​ឆ្នាំ ២០១៩​។​

​នៅក្នុង​ករណី​ជីវិត​ធ្វើ​ត្រាប់​ក្នុង​សិល្បៈ ភ្នាក់ងារ​សម្ងាត់​រូបនេះ​នឹង​ជួប​ប្រឈម​ភាព​គឃ្លើន​ពី​មូ​ស្គូ​ជាថ្មី​ម្តងទៀត ស្រប​ពេលដែល​ប្រទេស​រុស្ស៊ី​បច្ចុប្បន្នកំពុង​ត្រូវបាន​ផ្សាភ្ជាប់​ជាមួយនឹង​បទឧក្រិដ្ឋ​ជាច្រើន​ប្រឆាំងនឹង​ប្រទេស​លោកខាងលិច​។​

​វិមាន​ក្រឹម​ឡាំង​ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​តាម​អ៊ី​ន​ធឺ​ណេ​ត​ជាច្រើន រួមទាំង​ការជ្រៀតជ្រែក​ការបោះឆ្នោត​អាមេរិក​ឆ្នាំ ២០១៦ និង​ការធ្វើប្រជាមតិ​អំពី Brexit ខណៈពេលដែល​ប៉ូលិស​អង់គ្លេស​ជឿជាក់ថា “​ឃាតករ​របស់​រុស្សី​” គឺ​នៅ​ពីក្រោយ​ការបំពុល​អតីត​ភ្នាក់ងារ​សម្ងាត់​មុខ​ពីរ​លោក សឺ​ហ្គី ស្គ្រី​ប៉ាល់ និង​កូនស្រី​របស់គាត់ យូ​លី​យ៉ា ក៏ដូចជា​ការស្លាប់​រប​ស់លោកស្រី ដន ស្តួ​ហ្គេ​ស អាយុ ៤៤ ឆ្នាំ​ដែល​បាន​ប៉ះពាល់​នឹង​សារធាតុពុល​ដូចគ្នា​កាលពីដើម​ខែកក្កដា​។​

​ទន្ទឹមនឹង​នេះដែរ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​នៅ​សប្តាហ៍​នេះ បន្ទាប់ពី​បាន​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទីន​នៅឯ​កិច្ចប្រជុំ​កំពូល​មួយ​នៅ​ទីក្រុង​ហែល​ស៊ីន​គី កន្លែង​ដែល​គាត់​ហាក់​បាន​ច្រានចោល​ការចោទប្រកាន់រ​បស់​បណ្តា​ទីភ្នាក់ងារ​ស៊ើបការណ៍​អាមេរិក​ដែលថា​រុស្ស៊ី​បាន​ជ្រៀតជ្រែក​ការបោះឆ្នោត​អាមេរិក តែ​បានមក​គាំទ្រ​ទីភ្នាក់ងារ​ទាំងនោះ​វិញ​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​នោះ​។​

​ប៉ុន្តែ តួ ០០៧ មិនដែល​ប៉ះ​ជាមួយ​មនុស្ស​កំណាច​រុស្ស៊ី​ណា​ម្នាក់​នោះទេ​ចាប់តាំងពី​រឿង The World Is Not Enough ឆ្នាំ ១៩៩៩ នៅពេល​រឿង​ថ្មី​របស់លោក ភៀស ប្រូស​ណាន់ បាន​បញ្ចូល​តួអង្គ​អតីត​ភ្នាក់ងារ​សម្ងាត់​រុស្ស៊ី KGB ឈ្មោះ Viktor ‘Renard’ Zokas ដែល​សម្តែង​ដោយ លោក រ៉ូបឺត ខា​លី​ល​៕ ដោយ៖ កញ្ញាដាលីស

ជែ​ម​ស៍ ប៊​ន នឹង​ប្រឈមមុខ​ជាមួយ​ជន​កំណាច​រុស្សី​ជា​លើកដំបូង​ក្នុង​រយៈពេល ២០ ឆ្នាំ​ក្នុង​ខ្សែភាពយន្ត​បន្ទាប់​របស់គាត់​ក្នុង​ឆ្នាំ ២០១៩

ទីតាំងផ្សាយពាណិជ្ជកម្ម