ដោយ៖ ដេប៉ូ / ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងមួយស្តីពីការប្រឡងជ្រើសរើស បេក្ខជន ឱ្យចូលបម្រើការងារ ក្នុងក្របខណ្ឌក្រសួង សម្រាប់ឆ្នាំ២០២៣។
យោងតាមសេចក្តីជូនដំណឹងនេះ បានបញ្ជាក់ដល់សាធារណជន និស្សិត និងមន្ត្រីរាជការស៊ីវិលទាំងអស់ ឱ្យបានជ្រាបថាៈ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ នឹងរៀបចំការប្រឡងជ្រើសរើស មន្ត្រីក្របខណ្ឌថ្មី ក្របខណ្ឌ “ ក ” ចំនួន ១៤ កន្លែង សម្រាប់ឆ្នាំ២០២៣ ដើម្បីបម្រើការងារ នៅទីស្តីការក្រសួង។
ក្រសួងបានបន្តឱ្យដឹងថាៈ បេក្ខជនត្រូវបំពេញពាក្យស្នើសុំចុះឈ្មោះប្រឡង អនឡាញ តាមរយៈគេហទំព័រhttps://form.gov.kh/mptc23 កាលបរិច្ឆេទ ឈប់ទទួលពាក្យ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១២ៈ០០ នាទីយប់។
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកនាយកដ្ឋានបុគ្គលិក និងបណ្តុះបណ្តាល រៀងរាល់ម៉ោងធ្វើការ តាមរយៈទូរសព្ទលេខ 017 716 921 / 012 925 935 ឬអ៊ីមែល [email protected]៕/V-PC