ដោយៈតារារិទ្ធ/ភ្នំពេញៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណ បក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងសមាជិក សមាជិកាគណៈចលនាឥស្លាមមកពី២៤រាជធានីខេត្តចំនួន៣,៥៤០ នាក់ នៅវិមាន ៧ មករា រាជធានីភ្នំពេញនាព្រឹកថ្ងៃទី ២៦ ខែមេសាឆ្នាំ២០២៣ ។

លោក អូស្មាន ហាស្សាន់ សមាជិកគណៈ កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុ ជាបេសកជនពិសេសសម្តេចតេជោ ហ៊ុន សែន ទទួលការងារឥស្លាមនិងជាប្រធាន គណៈចលនាសាសនិកឥស្លាមរបស់គណ បក្សបានឲ្យដឹងថាៈថ្នាក់ដឹកនាំ ប្រធាន អនុប្រធានគណៈចលនាសាសនិកឥស្លាមរាជ ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ភូមិ សមា ជិក សមាជិកា សកម្មជននៃគណៈច លនាសាសនិកឥស្លាមតំណាងមកពីទូទាំងប្រទេសចំនួន ៣,៥៤០នាក់រួមនិងភ្ញៀវកិត្តិ យសសរុប ៣,៥៤០ នាក់ ។

លោកបន្តថាៈនៅឆ្នាំ១៩៩៨ដោយមានភាពចាំបាច់ក្នុងការស្វែងរកសន្លឹកឆ្នោតក្នុងសហ គមន៍ឥស្លាមគណបក្សបានបង្កើតគណៈច លនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃ ទី១៧ ខែមេសា ឆ្នាំ ១៩៩៨ដែលមានភារកិច្ចធើ្វជាសេនាធិការ ឱ្យគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តា លគណបក្សដើម្បីដឹកនាំការងារចលនាក្នុង សាសនិកឥស្លាមទូទាំងប្រទេសគាំទ្រគណ បក្សរួមទាំងដឹកនាំសាសនិកឱ្យអនុវត្តការ ងារបោះឆ្នោតតាមផែនការរបស់គណបក្ស ដែលជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិ តរបស់សម្តេចតេជោជាអនុប្រធានគណ បក្សនៅពេលនោះដែលមកដល់ពេលនេះមានរយៈពេល២៥ឆ្នាំហើយ។

លោក អូស្មាន ហាស្សាន់ បានបន្តថាគណៈចលនាសាសនិកឥស្លាមបានអនុវត្តបានយ៉ា ងខ្ជាប់ខ្ជួននូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោប្រធានគណបក្សជាលទ្ធផលគឺនៅគ្រប់អាណត្តិនៃការបោះ ឆ្នោតទាំងបោះឆ្នោតជ្រើសតាំងតំណាងរា ស្ត្រនិងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់គឺយើងបានកត់សម្គាល់ឃើញថាបងប្អូនខ្មែរឥស្លាមបានបោះឆ្នោតគាំទ្រគណ បក្សប្រជាជនកម្ពុជាមានភាគរយខ្ពស់ ។

លោក អូស្មាន់ ហាស្សាន់ បានឲ្យដឹងថាគ ណៈចលនាសាសនិកឥស្លាមបានធ្វើសកម្ មភាពក្នុងសាសនិកឥស្លាមតាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ភូមិ ដោ យមានភាពងាយស្រួលព្រោះតែអ៊ីម៉ាំម៉ាស្ជិ ទ/ហាកឹមទាំង ៦១២ ភូមិដែលនៅក្រោមការគ្រប់គ្រងរបស់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាដែលបានធ្វើការសហការជាមួយគណៈចលនាសាសនិកឥស្លាមយ៉ាងជិតស្និទ្ធដែលហាកឹមក្តាប់បានយ៉ាងណែននូវសមាជិកសមាសភាពនៅក្នុ ងជំអះ(ក្រុម)នីមួយៗនៅតាមទីប្រជុំស៊ូរ៉ាវ ។

លោក អូស្មាន់ ហាស្សាន់ បានឲ្យដឹងទៀត ថានៅកម្ពុជាបច្ចុប្បន្នមានបងប្អូនឥស្លាមបានគោរពប្រណិប័តន៍ដោយប្រកាន់និកា យ៤៖

១.និកាយស៊ុនណៈ(ស៊ុន្នី)អ្នកនិយមចាស់ថ្មីប្រមាណជាង៩៨ភាពរយ ។
២. ក្រុមកនអ៊ីម៉ាំសាន់ដែលមានបងប្អូនប្រ មាណជាង១ភាគរយ។
៣. ក្រុមអះម៉ាឌីយ៉ះមានប្រមាណ១១៤ គ្រួ សារ ។
៤.និកាយសៃអះ(សាអ៊ីត)មាន៨៥គ្រួសារ ៕