​ប្រែ​សម្រួលៈ​បំណង​(​ស្ពុ​ត​និច​)៖ រថក្រោះ​T-14 Armata​ជា​យាន​ប្រយុទ្ធ​ជំនាន់​ចុងក្រោយរបស់រុស្ស៊ី​ដែល​បន្ទប់​បាញ់​របស់​វា​គ្មាន​មនុស្ស​បញ្ជា​ផ្ទាល់​និង​ត្រូវបាន​បញ្ជា​ពី​ចម្ងាយ ។ទាហាន​ក្នុង​យាន​នេះ​ត្រូវ​ការពារ​ក្នុង​បន្ទប់​ការពារ​គ្រាប់​។​

​បើ​តាម​សារព័ត៌មាន​ស្ពុ​ត​និច​របស់​រុស្ស៊ី កងកម្លាំងប្រដាប់អាវុធ​រុស្ស៊ី​បាន​ចាប់ផ្តើម​ប្រើ​រថក្រោះ​ទំនើប​បំផុត​T-14​នេះ​ក្នុង​តំបន់​ប្រតិបត្តិការ​យោធា​ពិសេស​នៅ​អ៊ុ​យក្រែន​។​ប្រភព​ព័ត៌មាន​បាននិ​យាយ​ថា​​រថក្រោះ Armataកំពុង​ត្រូវបាន​ប្រើ​ដើម្បី​បាញ់​ផ្លោង​ដាក់​ទីតាំង​ទាហាន​អ៊ុ​យក្រែន តែ​យាន​យោធា​នេះ​នៅ​មិនទាន់​ចូលរួម​ក្នុង​ប្រតិបត្តិការ​វាយប្រហារ​ផ្ទាល់​នៅឡើយ​ទេ​។​

​យោង​តាម​អ្នកដឹង​រឿង​បាន​និយាយថា T-14​ជាច្រើន​គ្រឿង​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​ពិសេស​និង​ពួក​វា​មាន​លក្ខណៈ​ពិសេស​ត្រង់​ថា​វា​អាច​ការពារ​ពី​សព្វាវុធ​ប្រឆាំង​រថក្រោះ ហើយ​ទាហាន​Armata​ត្រូវ​​បាន​ហ្វឹកហាត់​និង​ចូលរួម​ប្រតិបត្តិការ​សឹក​នៅ​តំបន់​ដុន​បាស​៕

​រថក្រោះ​T-14 Armata​របស់​បន្ទាយ​ក្រុង​មូ​ស្គូ ក្នុងអំឡុងពេល​ហាត់​សម​សំរាប់​ព្យុហយាត្រា​យោធា​ដើម្បី​កត់សំគាល់​ខួប​ទី​៧១​នៃ​ជោគជ័យ​ក្នុង​មហាសង្គ្រាម​ស្នេហា​ជាតិ