ជំនន់​ទឹកភ្លៀង​ហក់​ឡើងវិញ​លើផ្លូវ​ជាតិ​លេខ​៤​តែ​រថយន្ត​តូច​នៅ​ចរាចរណ៍​ឆ្លងកាត់​បាន​

948
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​នៅ​ព្រឹក​ថ្ងៃទី​២០​កក្កដា​២០១៨​នេះ​ដោយសា​មាន​ភ្លៀង​ធ្លាក់​ច្រើន​បន្តទៀត​កាលពី​យប់មិញ​បណ្តាលឱ្យ​ទឹក​នៅ​ចំណុច​ស្ពាន​ស្ទឹង​សំរោង​បានចាប់ផ្តើម​ជន​ឡើង​ហូរ​កាត់​លើផ្លូវ​ជាតិ​សារជាថ្មី​ទៀតហើយ​។​បន្ទាប់ពី​អាជ្ញាធរ បាន​បើក​ឱ្យ​រថយន្ត​តូច​ធ្វើ​ចរាចរណ៍​កាលពី​ល្ងាច​ថ្ងៃទី​១៩​ខែកក្កដា ម្សិល​ម៉ិ​ញ​នេះ​។​

​រហូតមក​ទល់នឹង​ម៉ោង​៧​ព្រឹក​នេះ ទឹក​ហូរ​កាត់​លើផ្លូវ​ប្រមាណ​ជាង​២​តឹក និង​មាន​បណ្តោយ​ជាង​៦០​ម៉ែត្រ អជ្ញាធរ​នៅ​អនុញ្ញាតឱ្យ​រថយន្ត​តូចៗ​បើកបរ​ឆ្លងកាត់​បាន​ប៉ុន្តែ​រថយន្ត​ធំ​ធុន​ធ្ងន់​នៅ​ហាមឃាត់​ដ៍ដែល​។ បើតាម​សមត្ថកិច្ច​ប្រចាំការ​នៅ​ទីនោះ​បញ្ជាក់ថា ប្រសិនបើ​នៅតែមាន​ភ្លៀង​ច្រើន ហើយ​ទឹក​បន្ត​ហក់​ឡើង​នោះ ចរាចរ​ចរណ៍​អាច​នឹង​បិទ​ឡើងវិញ​ជាថ្មី​ម្តងទៀត​៕S/​

​ជំនន់​ទឹកភ្លៀង​ហក់​ឡើងវិញ​លើផ្លូវ​ជាតិ​លេខ​៤​តែ​រថយន្ត​តូច​នៅ​ចរាចរណ៍​ឆ្លងកាត់​បាន​

ទីតាំងផ្សាយពាណិជ្ជកម្ម