ផូ​ល ប៉ុក​បា ពិចារណា​ត្រឡប់​ទៅ​ក្លិប ជូ​វេន​ទុ​ស​

1220
ចែករម្លែក

​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ប្រឈម​នឹង​ការបាត់បង់​ខ្សែបម្រើ ផូ​ល ប៉ុក​បា (Paul Pogba) នៅ​រដូវក្តៅ​នេះ ខណៈពេល​កីឡាករ​បារាំង​រូបនេះ​កំពុង​ថ្លឹងថ្លែង​ពី​លទ្ធភាព​នៃ​ការវិលត្រឡប់ មកកាន់​ក្លិប ជូ​វេន​ទុ​ស​(Juventus) វិញ​។​

​អនាគត​របស់ ប៉ុក​បា នៅ​ពហុ​កីឡដ្ឋាន Old Trafford កំពុងស្ថិត​ក្នុង​ភាពមិនច្បាស់លាស់ ខណៈ​ទំនាក់ទំនង​របស់​កីឡាករ​រូបនេះ​ជាមួយ​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ប្រែជា​ជូរចត់ អំឡុង​ពាក់កណ្តាល​ទី​២​នៃ​រដូវ​កាល​មុន​។​

​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​បានបង្ហាញ​ពី​មូលហេតុ​ដែល​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​សុខចិត្ត​ចំណាយ ប្រាក់​៨៩​លាន​ផោន ដើម្បី​ផ្ទេរ​ខ្លួន​មកវិញ​កាលពី​ខែសីហា​ឆ្នាំ​២០១៦​ដោយ​ជួយ​ក្រុម​បារាំង លើង​ពាន វើ​ល​ខាប់​ឆ្នាំ​២០១៨​។​

​នៅពេលនេះ គេ​ជឿថា ប៉ូ​ក​បា អាច​នឹង​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ទៅកាន់ ក្លឹប​នៅ​ក្របខណ្ឌ Serie A ស្របពេល​ក្លិប Juventus ចង់​បន្ថែម​កីឡាករ​លំដាប់​ពិភពលោក​ម្នាក់ទៀត​ក្នុង ក្រុម​ជម្រើស​របស់ខ្លួន បន្ទាប់ពី​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ ក្នុងតម្លៃ​១០០​លាន​ផោន​។​
​ ​
​មាន​ព័ត៌មាន​ថា ប៉ុក​បា នៅមាន​ទំនាក់ទំនង​ជាប្រចាំ​ជាមួយ​កីឡាករ ប៉ាវ​ឡូ ឌី​បា​ឡា (Paulo Dybala) អែន​ឌ្រា បា​ហ្សា​គ្លី (Andrea Barzagli) និង ជី​អ័​រ​ជី​អូ ឈី​លី​នី (Giorgio Chiellini) ដែល​សុទ្ធតែ​សង្ឃឹមថា កីឡាករ​បារាំង​រូបនេះ​អាច​វិលត្រឡប់​ទៅវិញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ ផូ​ល ប៉ុក​បា (Paul Pogba)

ទីតាំងផ្សាយពាណិជ្ជកម្ម