​បើករថយន្ត​អត់​មើល​ធុង​ទឹក​ឡើង​កំដៅ​ឆេះ​ផ្អើល​ទាំងយប់​នៅ​ស្រុក​ពារាំង​

960
ចែករម្លែក

​ដោយៈ​ចាន់ថន​/​ព្រៃវែងៈ​រថយន្ត​កាមរី​បា​ឡែ​ន​១​គ្រឿង​ត្រូវបាន​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​រង​ការខូចខាត​ទាំងស្រុង​ប៉ុន្តែ​មិន​បណ្ដាលឱ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​។​ហេតុការណ៍​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៨​ត្រង់​ចន្លោះ​Km67-68​ស្ថិតក្នុង​ភូមិ​វាល​,​ឃុំ​ក​ញ្ចំ​,​ស្រុក​ពារាំង​,​ខេត្តព្រៃវែង កាលពី​យប់​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៨​។​

​លោក​ស៊ឹម​កុសល​អធិការ​ស្រុក​ពារាំង​បាន​ប្រាប់​ឱ្យដឹងថា​រថយន្ត​ដែល​ត្រូវ​ភ្លើង​ឆេះ​ម៉ាក​កាមរី​បា​ឡែ​ន​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AM.4657​បើកបរ​ដោយ​ឈ្មោះ​សេន​.​សុភាព​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំមាន​ទីលំនៅ​សង្កាត់​ឯករាជ​២,​ខ័​ណ្ឌ​មានជ័យ​,​រាជធានី​ភ្នំពេញ ។

លោក​អធិការ​បន្តថា នៅ​មុនពេល​កើតហេតុ​ម្ចាស់​រថយន្ត​បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត ។​លុះ​មកដល់​ចំណុច​ខាង រថយន្ត​បាន​រីង​ទឹក ឡើង​កំដៅ​ខ្លាំង ស្ទះ​គាំង​លែង​ទៅមុខ បណ្ដាល​ឲ្យ​រលួយ​ខ្សែភ្លើង​ឆ្លង​ចរន្ត ផ្ទុះ​ក្លាយទៅជា​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​។​​

ក្រោយ​កើតហេតុ​ភ្លាមៗ​សមត្ថកិច្ច​បាន​បាញ់​ទឹក​ជួយ​អន្តរាគមន៍​ដែរ​។​ប៉ុន្តែ​អណ្ដាតភ្លើង​បាន​ឆេះ​យ៉ាង​ពេញទំហឹង​ទៅហើយ​បណ្តាល​ឲ្យ​រថយន្ត​ខូចខាត​ទាំងស្រុង តែ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស​ឡើយ​។ ​ករណីនេះ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា មូលហេតុ​មកពី​អ្នកបើករថយន្ត​អត់​ចាក់ទឹក ហើយ​ពេល​ឡើង​កំដៅ​អត់​មើល​ទៀត ទើប​បង្ក​ទៅជា​ឆេះ​បែបនេះ​៕S/​

​បើករថយន្ត​អត់​មើល​ធុង​ទឹក​ឡើង​កំដៅ​ឆេះ​ផ្អើល​ទាំងយប់​នៅ​ស្រុក​ពារាំង​

ទីតាំងផ្សាយពាណិជ្ជកម្ម