ក្លិប អេ​វឺ​តុ​ន ចង់​នាំយក​កីឡាករ អេ​ដ​ណាន ជែ​នូ​សាយ មកកាន់​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​វិញ​

1237
ចែករម្លែក

​ក្លិប អេ​វឺ​តុ​ន​(Everton) បាន​ទាក់ទង​ជាមួយ​កីឡាករ អេ​ដ​ណាន ជែ​នូ​សាយ (Adnan Januzaj) ។​នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​នៅ​ប្រទេស​បែលហ្ស៊ិក​។​

​ខ្សែបម្រើ​ស្លាប​វ័យ​២៣​ឆ្នាំ​រូបនេះ​បច្ចុប្បន្នកំពុង​លេង​នៅ​ក្លិប​រៀល សូ​សាយ​ដេ​ត​( Real Sociedad) បន្ទាប់ពី​ចាកចេញ​ពី​ក្លិប​យូ​ណាយ​ធី​ត​មក​ចូលរួម​នៅ​ក្របខណ្ឌ La Liga កាលពី​រដូវក្តៅ​ឆ្នាំមុន​។​

​ប៉ុន្តែ​នៅពេលនេះ មានការ​ស្នើ​ឲ្យ​កីឡាករ​រូបនេះ​វិលត្រឡប់​មកកាន់​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​វិញ ឲ្យ​បាន​ឆាប់ ដោយ​បន្ថែមថា ពហុ​កីឡដ្ឋាន Goodison Park អាចជា​គោលដៅ​ដ៏​ល្អ​សម្រាប់ ជែ​នូ​សាយ ។​

​ជែ​នូ​សាយ បានធ្វើ​ឲ្យ​ទស្សនិកជន​អង់គ្លេស​នឹក​ដល់​ទេពកោសល្យ​របស់ខ្លួន​នៅពេល​កីឡាករ រូបនេះ​រកបាន​គ្រាប់​បាល់​ឈ្នះ​លើ​ក្រុម​អង់គ្លេស​អំឡុងពេល​ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល​នៃ​ព្រឹត្តិការណ៍ វើ​ល​ខាប់​។​
​ ​
​គ្រាប់​បាល់​នេះ​បាន​ធានា​ក្រុម​បែលហ្ស៊ិក​ឡើងទៅ​វគ្គ​ចាញ់​ធ្លាក់ ខណៈ​ពួកគេ​ឈរ​នៅ​លេខ​រៀង​ទី​១ ហើយ​ទីបំផុត ពួកគេ​បានបញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៣​ពិភពលោក​បន្ទាប់ពី​យ​ក​ឈ្នះ​ក្រុម អង់គ្លេស​ជាថ្មី​។​
​ ​
​វា​ហាក់ដូចជា​ថា ជែ​នូ​សាយ បាន​វិ​វ​ឌ្ឍ​ខ្លួន​ចូល​ក្រុម​ជម្រើស​ដំបូង​របស់​យូ​ណាយ​ធី​ត នៅក្រោម ការដឹកនាំ​របស់លោក ដេវីដ ម៉​យ (David Moyes) និង​លោក ល្វី​ស វ៉ាន​ហ្គា​ល់ (Louis van Gaal) ប៉ុន្តែ​ក្រោយមក​ធ្វើ​មិនសូវ​បានល្អ ហើយ​ត្រូវបាន​ខ្ចី​ជើង​ទៅ​ក្លឹប Dortmund និង​ក្លឹប Sunderland ។​
​ ​
​លោក ចូ​សេ ម៉ូ​រី​ញ៉ូ បានសម្រេច​ចិត្ត​លក់​កីឡាករ​រូបនេះ​ទៅ​ក្លឹប Sociedad កាលពី​រដូវក្តៅ​មុន បន្ទាប់ពី​បានបង្ហាញ​មុខ​៦៣​លើក និង​រកបាន​៥​គ្រាប់​សម្រាប់​យូ​ណាយ​ធី​ត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ អេដណាន ជែនូសាយ (Adnan Januzaj)

ទីតាំងផ្សាយពាណិជ្ជកម្ម