ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ អ្នកដឹងទេថា តើក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ទាំង ៣១ លើក កន្លងមក ប្រទេសណា ដែលដណ្ដើមបានមេដាយ ច្រើនជាងគេ?

ស៊ីហ្គេម បានបង្កើតឡើង នាឆ្នាំ១៩៥៩ ដែលមានកម្ពុជា ក៏ជាស្ថាបនិកមួយរូប ដែរ ហើយមកទល់ពេលនេះ ការប្រកួតកីឡាស៊ីហ្គេម បានកន្លងផុតទៅ ៣១ លើកហើយ។

ប្រទេសថៃ គឺជាប្រទេសដែលរកបានមេដាយច្រើនជាងគេ ឯប្រទេសដែលរក បានមេដាយ តិចជាងគេនោះ គឺទីម័រខាងកើត។

ប្រទេសថៃ ដែលឈរនៅលំដាប់កំពូលនោះ រកបានមេដាយមាស ២.៣៤៥ គ្រឿង ប្រាក់ ២.០៣១ សំរិទ្ធ ២.០៩៦ សរុប ៦.៤៧២ គ្រឿង។ ឥណ្ឌូណេស៊ី ឈរនៅលំដាប់លេខ២ ដែលមានមេដាយមាស ១.៨៩៣ ប្រាក់ ១.៧៩៦ សំរិទ្ធ ១.៨៦១ សរុប ៥.៥៥០ គ្រឿង។ ម៉ាឡេស៊ី ឈរនៅចំណាត់ថ្នាក់លេខ៣ ដែលមានមេដាយមាស ១.៣៤២ ប្រាក់ ១.៣១៨ និងសំរិទ្ធ ១.៧៧៥ សរុប ៤.៤៣៥ គ្រឿង ។

ប្រទេសវៀតណាម ឈរនៅចំណាត់ថ្នាក់ទី៤ ដែលមានមេដាយមាស ១.១៣៣ ប្រាក់ ៩៩២ និងសំរិទ្ធ ១.១០៧ សរុប ៣.២៣២ គ្រឿង។ ហ្វីលីពីន ឈរនៅ លំដាប់ទី៥ ដែលមានមេដាយមាស ១.១២២ ប្រាក់ ១.២៦០ និងសំរិទ្ធ ១.៥៨៦ សរុប ៣.៩៦៨ គ្រឿង។ សឹង្ហបូរី ឈរនៅលំដាប់ទី៦ ដែលមាន មេដាយមាស ៩៩៤ ប្រាក់ ១.០៤៨ និងសំរិទ្ធ ១.៤៣៦ សរុប ៣.៤៧៨ គ្រឿង។

ប្រទេសមីយ៉ាន់ម៉ា ស្ថិតនៅលំដាប់ទី៧ ដែលមានមេដាយមាស ៥៧៣ ប្រាក់ ៧៥៩ និងសំរិទ្ធ ១.០២៧ សរុបចំនួន ២.៣៥៩ គ្រឿង។ កម្ពុជាឈរនៅចំណាត់ ថ្នាក់ទី៨ ដែលមានមេដាយមាស ៧៨ គ្រឿង ប្រាក់ ១២៨ និងសំរិទ្ធ ២៩៩ សរុប ៥០៥ គ្រឿង។

ប្រទេសឡាវ ឈរនៅលំដាប់ទី៩ ដែលមានមេដាយមាស ៧១ ប្រាក់ ១០០ និងសំរិទ្ធ ៣៥២ សរុប ៥២៣ គ្រឿង ។ ប្រទេសព្រុយណេ ឈរនៅលំដាប់ទី ១០ ដែលមានមេដាយមាស ១៥ ប្រាក់ ៥៦ និងសំរិទ្ធ ១៦៤ សរុប ២៣៥ គ្រឿង និងប្រទេសទីម័រខាងកើត រកបានមេដាយមាស ៥ ប្រាក់ ៩ សំរិទ្ធ ៣១ សរុប ៤៥ គ្រឿង៕ V / N