ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចង់​ប្តូរ​ពណ៌​យន្តហោះ Air Force One សព្វថ្ងៃ​ទៅ​ក្រហម ស និង​ខៀវ​

1133
ចែករម្លែក
  • 39
    Shares

​គេហទំព័រ​ព័ត៌មាន Axios បាន​ចុះផ្សាយ​កាលពីពេល​ថ្មីៗ​នេះ​ថា លោក ដូ​ណា​ល់ ត្រាំ ចង់​ប្តូរ​ពណ៌ យន្តហោះ Air Force One សម្រាប់​ដឹក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ទៅជា​ពណ៌​ក្រហម ស និង​ខៀវ​ជំនួស​ឱ្យ​ពណ៌​បច្ចុប្បន្ន ដើម្បីឱ្យ​មើលទៅ​ស្រដៀង​ពណ៌​ទង់ជាតិ​អាមេរិក​។

​សេចក្តីរាយការណ៍​ដដែល​បាន​គូសបញ្ជាក់ថា មូលហេតុ​នៃ​ការចង់​ប្តូរ​ពណ៌​ខាងក្រៅ​នៃ​តួ យន្តហោះ​ធុន Boeing 747 ខាងលើនេះ​គឺ​ដើម្បី “​ធ្វើ​អាមេរិក ន័យ​កម្ម​” (​ធ្វើឱ្យមាន​លក្ខណៈ អាមេរិក​” ជាង​បច្ចុប្បន្ន​។

​ទោះជា​យ៉ាងណា​មានការ​ខ្វែងគំនិត​គ្នា​ខ្លះ​ជុំវិញ​គម្រោង​ប្តូរ​ពណ៌​យន្តហោះ​នេះ​ដោយ​មន្ត្រី​កងទ័ពអាកាស​អាមេរិក មួយចំនួន​ចង់​រក្សាទុក​ពណ៌​បច្ចុប្បន្ន​ដែលមាន​ស​និង​ខៀវ ពីព្រោះ​ពណ៌​នេះ​មាន ចំណាស់​ដល់​ទៅ​ប្រមាណ ៥៥ ឆ្នាំ​មកហើយ​៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម