ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ានិតៈ រាជរដ្ឋាភិបាល​ដោះស្រាយ​ការលំបាក​និង​បញ្ហា​គ្រោះមហន្តរាយ​ដោយសារ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​

1427
ចែករម្លែក

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ានិត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​ក្រប​ខណ្ឌ​ក្នុង​យោធពលខេមរភូមិន្ទ បំពាក់​ឋានន្តរស័ក្តិ​ និង​គ្រឿង​ឥស្សរិយ​ស ជូន​ដល់​មន្ត្រី បុគ្គលិក​ស៊ីម៉ាក ដែល​បាន​ចូលនិវត្តន៍ បាត់​បត់​សមត្ថភាព​ការងារ និង​ពិការ ជាង​២០០​នាក់ នៅ​ទីបញ្ជាការដ្ឋាន​ស៊ីម៉ាក នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា នេះ​។​

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ាណិតៈ រាជរដ្ឋាភិបាល​ដោះស្រាយ​ការលំបាក​និង​បញ្ហា​គ្រោះមហន្តរាយ​ដោយសារ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​

ក្នុងព្រឹត្តិការណ៍នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯកបាន​ថ្លែងថា ការលះបង់ និង​ការចូលរួម​របស់​អ៊ុ ពូ​មីង ជា​អ្នកដោះ​មីន​កន្លងមក ក៏ដូចជា​បច្ចុប្បន្ននេះ ជា​ស្នារ​តី​មនុស្សធម៌​យ៉ាងខ្លាំង​ក្លា និង​វិសេសវិសាល ព្រមទាំង​បាន​គូស​បញ្ជាក់​​យ៉ា​​ង​ច្បាស់​នូវ​ជំហរ​ឥត​រុញ​រា ក្នុងការ​ចូលរួម​វិភាគទាន​យ៉ាងសំខាន់​នេះ ជាមួយ​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អោយមាន​លទ្ធភាព​ដោះស្រាយ​ការលំបាក និង​បញ្ហា​នៃ​គ្រោះមហន្តរាយ​ដោយសារ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដែល​នៅ​សេសសល់​រាប់លាន​គ្រាប់​លើទឹក​ដី​កម្ពុជា​។
​លោក​បន្តថា បញ្ហា​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ នៅមាន​រាយប៉ាយ​ស្ទើរ​គ្រប់កន្លែង ជាពិសេស​នៅ​តំបន់​ស្រែចំការ​របស់​ប្រជាពលរដ្ឋ ហើយ​ដែលមាន​ប្រជាជន​រាប់ម៉ឺន​គ្រួសារ កំពុង​ទទួលរង​នូវ​ការគំរាមកំហែង​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​។ នេះ​ជាម​រតក​ពី​សង្គ្រាម​ដ៏​រាំ​រ៉ៃ​ជាង​ពីរ​ទសវត្ស​ន៍​កន្លងមក​។ ក្រោម​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល សង្គ្រាម​ត្រូវបាន​រលត់​ទាំងស្រុង​នៅ​ចុងឆ្នាំ​១៩៩៨ ប៉ុន្តែ​ក្រោយ​សង្គ្រាម​បានបញ្ចប់​រាជរដ្ឋាភិបាល​មិន​ត្រឹមតែ​រែកពុន​នូវ​ការលំបាក​ក្នុង​ការធ្វើសមាហរណកម្ម​ធនធាន​មនុស្ស ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត បញ្ហា​​សង្គម និង​បញ្ហា​ធំៗ​មួយចំនួនទៀត​ប៉ុណ្ណោះ​ទេ ថែមទាំង​ត្រូវ​ប្រឈមមុខ​ដោះស្រាយ កាកសំណល់​ពី​សង្គ្រាម​ដែលជា​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​យ៉ាងច្រើន​ទៀត​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម