្បួនដង្ហែព្រះអគ្គិជ័យកីឡាបានមកដល់ខេត្តស្ទឹងត្រែងហើយ
ដោយ:សុខុម
ស្ទឹងត្រែង៖គណៈប្រតិភូដង្ហែព្រះអគ្គិជ័យកីឡាពីសាធារណរដ្ឋប្រជាមានិតឡាវបានមកដល់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀលខេត្តស្ទឹងត្រែងហើយនៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៧ខែមេសាឆ្នាំ២០២៣នេះ។
លោកស្វាយសំអ៊ាងអភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថាព្រះអគ្គីជ័យកីឡា នៃការប្រកួតកីឡាអាស៉ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គែមលើកទី១២ បន្តចេញពីច្រកព្រំដែនត្រពាំងក្រៀលចូលក្រុងស្ទឹងត្រែងមានចម្ងាយជាង៦៤គីឡូម៉ែត្រនិងមានការដង្ហែរតាមផ្លូវក្នុងទីប្រជុំជនភូមិសាស្ត្រក្រុងស្ទឹងត្រែងរួចបន្តស្នាក់នៅវត្តស្រះកែវមុនីវណ្ណហៅវត្តលើដើម្បីធ្វើពិធីគោរពតាមបែបសាសនា។
ព្រះអគ្គិជ័យកីឡានេះនឹងបន្តដង្ហែទៅកាន់ខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តកណ្តាលនៅថ្ងៃបន្ទាប់។ព្រឹត្តិការណ៍នេះបានកើតឡើងបន្ទាប់ពីរងចាំក្នុងរយៈពេល ៦៤ឆ្នាំ៕