ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួង សុខាភិបាល ម៉ម ប៊ុនហេង បានក្រើនរម្លឹក ក្នុងការត្រៀម លក្ខណៈផ្ដល់សេវាព្យាបាល និងជួយសង្ក្រោះ នៅតាមមន្ទីរ ពេទ្យ សាធារណៈ ក្នុងអំឡុងនៃព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ។
ក្នុងលិខិតមួយ ចុះថ្ងៃទី២៧ មេសា នេះ និងស៊ីញ៉េដោយលោករដ្ឋមន្ត្រីផ្ទាល់នោះ បានបញ្ជាក់ថាៈ ដើម្បីធានាថា ការផ្ដល់សេវាទាន់ពេលវេលា ពិសេសប្រសិនបើមាន ឧបទ្ទវហេតុផ្សេងៗ កើតឡើងជាយថាហេតុ។ ការត្រៀមលក្ខណៈរួមមានដូចជា៖
១៖រៀបចំបែងចែកក្រុមគ្រូពេទ្យ និងអ្នកទទួលខុសត្រូវបន្ថែម ប្រចាំថ្ងៃ នៅតាមផ្នែកនីមួយៗ ជាពិសេសនៅផ្នែកសង្គ្រោះបន្ទាន់។
២៖ត្រៀមឱសថ បរិក្ខារពេទ្យ និងមធ្យោបាយផ្សេងៗ សម្រាប់ប្រើប្រាស់ឲ្យបានគ្រប់គ្រាន់។
៣៖ត្រៀមលក្ខណៈចល័តគ្រូពេទ្យបន្ថែម សម្រាប់ជួយឲ្យទាន់ពេលវេលា នៅពេលមានតម្រូវការ ។ល។
ពេលនេះ មានន័យអ្វីៗ សព្វបែបយ៉ាង បានត្រៀមរួចរាល់អស់ហើយ នៅសល់តែពេលវេលា មកដល់នៃព្រឹត្តិការណ៍ស៊ីហ្គេមតែប៉ុណ្ណោះ៕/V-PC