ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ បន្ទាប់ពីការមកដល់នៃក្រុមជម្រើសជាតិអាយុក្រោម ២២ ថៃ នោះ ថ្ងៃនេះ ក្រុមជម្រើសជាតិអាយុក្រោម ២២ ឆ្នាំ ទីម័រខាងកើត ក៏បានមក ដល់កម្ពុជាដែរហើយ។

ទីម័រខាងកើត ស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះកម្ពុជា ឥណ្ឌូណេស៊ី ហ្វីលីពីន និង មីយ៉ាន់ម៉ា។ សម្រាប់ពូល A នេះ នៅសល់តែក្រុមមីយ៉ាន់ម៉ា មួយក្រុមទៀតប៉ុណ្ណោះ ដែលមិនទាន់មកដល់ ក្នុងខណៈដែលពូល B ក្រុមថៃ និង វៀតណាម មកដល់ហើយនោះ។

ទីម័រខាងកើត ត្រូវជួបប្រកួតដំបូង ជាមួយក្រុមម្ចាស់ផ្ទះកម្ពុជា ថ្ងៃទី២៩ មេសា ក្នុងខណៈ ដែមីយ៉ាន់ម៉ា ត្រូវប្រកួតជាមួយឥណ្ឌូណេស៊ីនោះ៕ V / N