សម្ពន្ធមិត្ត​ណា​តូ​និង​ដៃគូ​បាន​បញ្ជូន​យានយន្ត​ប្រយុទ្ធ​ជាង​៩៨​ភាគរយ​ដែល​ពួកគេ​បាន​សន្យា​ផ្តល់​អោយ​អ៊ុ​យក្រែន នេះ​បើ​តាម​ប្រមុខ​របស់​សម្ពន្ធភាព​យោធា​នេះ​បាន​​បញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​មេសា ដោយ​ផ្តល់​លទ្ធភាព​អោយ​រដ្ឋាភិបាល​ទីក្រុង​គៀវ​នូវ​កម្លាំង​វាយប្រហារ​កាន់តែ​ធំ​ឡើង​នៅ​ពេល​អ៊ុយ​ក្រែន​ត្រៀម​ធ្វើកា​រវាយ​បកដណ្តើម​ទឹ្កដី​ដែល​បាត់បង់​ពី​រុស្ស៊ី​មកវិញ​។​អគ្គលេខា​អង្គការ​ណា​តូ​លោក ជេ​នស៍ ស្តូល​ថិ​ន​ប៊ឺក បាន​និយាយថា រថ​ពាស​ដែក​ជាង​១.៥៥០​គ្រឿង​និង​រថក្រោះ​២៣០​គ្រឿង គ្រាប់រំសេវ រួម​ទាំង​គ្រឿង​បរិក្ខារ​យោធា​ដទៃ​ទៀត​ត្រូវបាន​បញ្ជូន​អោយ​អ៊ុយ​ក្រែន​រួចហើយ​។​ទាហាន​អ៊ុយ​ក្រែន​ប្រាំបួន​កងវរសេនាតូ​ច​ថ្មី​ក៏​ត្រូវ​បាន​ហ្វឹកហាត់​និង​បំពាក់​សព្វាវុធ​ផងដែរ​។​

Apr 28, 2023