ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ លោកឧត្តម សេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធាន សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារមនុស្សធម៌ និងក្រុមការងារ យោធិននារីរបស់អង្គភាព សហការជាមួយអាជ្ញាធរ ស្រុកកំពង់ត្រឡាច កងកម្លាំងទាំង ៣ ប្រភេទ បាននាំយកអំណោយរបស់ លោកនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើង គោក និងលោកស្រី ឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់ កន្ត្រាក់ បក់រលំផ្ទះអស់ទាំងស្រុង កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ចំនួន ១០ គ្រួសារ ក្នុងស្រុកកំពង់ត្រឡាច ។
អំណោយដែលបាននាំយកទៅប្រគល់ជូនដោយផ្ទាល់ដៃ ក្នុងនោះរួមមាន អង្ករចំនួន ២៥០ គីឡូក្រាម ស៊ីម៉ង់ត៍ ២០បេ ស័ង្កសី ២៥០សន្លឹក មី១០កេះ ទឹកត្រី១០យួរ. ទឹកស៊ីអីុវ ១០យួរ ត្រីខ ១០យួរ មុង១០ ម៉ាស់១០ប្រអប់ រួមនឹងថវិកាមួយចំនួន៕ V / N