​ស៊ីម៉ាក​ត្រូវការ​ថវិកា​ជាង​១២០​លាន​ដុល្លារ​ក្នុងការ​គាំទ្រ​ប្រតិបត្តិការ​របស់ខ្លួនរ​យៈ​ពេល​៥​ឆ្នាំ​

1212
ចែករម្លែក
  • 10
    Shares

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា បាន​ថ្លែងថា​កិច្ចប្រតិបត្តិការ​បោសសម្អាត​មីន​និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​កិច្ចប្រតិបត្តិការ​នេះ​ជា​ភារកិច្ច​ស្នូល​របស់​អង្គភាព​។ គិត​ចាប់ពី​ឆ្នាំ​១៩៩២ រហូតមកដល់​ខែមីនា ឆ្នាំ​២០១៨ កន្លងមកនេះ ស៊ីម៉ាក​បានសម្រេច​លទ្ធផល​ដែល​បាន​រុករក និង​កម្ទេចចោល​គ្រាប់មីន​ប្រឆាំង​មនុស្ស​ជាង ៥១​ម៉ឺន​គ្រាប់ ។​

មីន​ប្រ​ឆាំ​រថក្រោះ​ជាង ១​ម៉ឺន​គ្រាប់ គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​បាន​ចំនួន​ជាង ២​លាន​គ្រាប់ សរុប​រួម​ទាំងអស់ ទាំង​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ គឺ​ជិត ២.៧​លាន​គ្រាប់​។ ក្នុងនោះ​បានធ្វើការ​បោសសម្អាត​ផ្ទៃដី​មាន​មីន​បាន​ចំនួន​ជាង ៩៤៣​គីឡូម៉ែត្រ​ក្រឡា​។​

​ការ​ថ្លែង​នេះ នៅក្នុង​ពិធី​ប្រកាស​បញ្ចូល​ក្របខណ្ឌ​ក្នុង​យោធពលខេមរភូមិន្ទ បំពាក់​ឋានន្តរស័ក្តិ​និង​គ្រឿង​ឥស្សរិយ​ស ជូន​ដល់​មន្ត្រី បុគ្គលិក​ស៊ីម៉ាក ដែល​បាន​ចូលនិវត្តន៍ បាត់​បត់​សមត្ថភាព​ការងារ និង​ពិការ​នៅ​ទីបញ្ជាការដ្ឋាន​ស៊ីម៉ាក​នៅ​ព្រឹក​ថ្ងៃទី​២០​ខែកក្កដា​នេះ​ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ាណិត នាយករង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​។​

​លោក​បាន​បញ្ជាក់ថា ក្នុង​ការបន្ត​ដោះស្រាយ និង​លុបបំបាត់​បញ្ហា​គ្រាប់មីន​នេះ ស៊ីម៉ាក​បានរៀបចំ​ផែនការ​រំកិល ១០​ឆ្នាំ​របស់ខ្លួន (២០១៦-២០២៥) ស្របតាម​តម្រូវការ​របស់​ប្រជាជន និង​រាជរដ្ឋាភិបាល ដោយ​ធ្វើយ៉ាងណា​ធ្វើការ​បោសសម្អាត​ផ្ទៃដី​ចំការមីន​ជិត ៥​ម៉ឺន​ហិកតា​។

រំដោះ​ផ្ទៃដី​ចំការមីន​សង្ស័យ​ចំនួន​ជាង ១២​ម៉ឺន​ហិកតា ក្នុងនោះ​នឹង​បង្កើន​សមត្ថភាព​ឆ្លើយតប​ទៅនឹង​សំណូមពរ​បន្ទាន់ៗ​របស់​ប្រជាជន និង​អាជ្ញាធរ​ឱ្យបាន​ប្រមាណ ២​ម៉ឺន សំណូមពរ​ក្នុង​មួយឆ្នាំៗ​។ ដើម្បី​សម្រេច​ផែនការ​នេះ​បាន ស៊ីម៉ាក​ត្រូវការ​ធនធាន​ទាំង​សម្ភារៈ​និង​ថវិកា​ជាង ១២០​លាន​ដុល្លារ ក្នុងការ​គាំទ្រ​ប្រតិបត្តិការ​របស់ខ្លួនរ​យៈ​ពេល​៥​ឆ្នាំ ដំណាក់កាល​ទី​១ ខាងមុខនេះ​។​

​លោក​ហេង រតនា បាន​បញ្ជាក់ថា ការ​បោសសម្អាត​មីន​នៅ​កម្ពុជា​ពិតជា​មាន​បញ្ហា​ប្រឈម និង​ឧបសគ្គ​មួយចំនួន​ដូចជា ស្ថានភាព​ចំការមីន​មានព្រៃ​ដុះ​ក្រាស់ និង​មាន​ស្ថានភាព​ដី​រឹង​ខ្លាំង ស្ថានភាព​ចំការមីន​ចម្រុះ​គ្នា គ្រាប់​មីនតោន​កប់​ជ្រៅៗ និង​មីន​ថ្មើរជើង​ច្រើន ដែល​ងាយ​បង្ក​គ្រោះថ្នាក់​ពេល​កំពុង​ប្រតិបត្តិការ និង​ផ្នែក​ធនធាន​ទាំង​សម្ភារៈ និង​ថវិកា គាំទ្រ​ការ​បោសសម្អាត​មីន​នេះ គឺ​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ជំនួយ​របស់​ដៃគូ​អភិវឌ្ឍន៍​៕S/​

ស៊ីម៉ាក​ត្រូវការ​ថវិកា​ជាង​១២០​លាន​ដុល្លារ​ក្នុងការ​គាំទ្រ​ប្រតិបត្តិការ​របស់ខ្លួនរ​យៈ​ពេល​៥​ឆ្នាំ​

ទីតាំងផ្សាយពាណិជ្ជកម្ម