ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ សមត្ថកិច្ចចាប់ខ្លួនបានហើយ ក្រុមខ្មាន់កាំភ្លើងបាញ់សម្លាប់សត្វព្រៃក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ និងហូតកាំភ្លើងវែងខ្លីចំនួនប្រាំបីដើម គ្រាប់កាំភ្លើងជាច្រើនគ្រាប់រួមទាំងវត្ថុតាងផងដែរ។

បើតាមមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ បានឱ្យដឹងថា ទាក់ទងករណីខាងលើនេះ ចាប់ខ្លួនមនុស្សបីនាក់ ក្នុង​ចំណោមបួន​នាក់ (ម្នាក់រត់គេចខ្លួន) នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រង់ចំណុចនិយាមកា ៧០៨៨៤៨-១៤៤២៨៣៥ ស្ថិតក្នុងភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

មន្ត្រីបានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែមេសាកន្លងទៅ ដោយមានការសង្ស័យក្រុមការងារបានចាប់ឃាត់រថយន្តម៉ាកម៉ាស្តាមួយ​គ្រឿងពាក់ស្លាកលេខ 2AP-9211 ដើម្បីសួរនាំ ។ក្រោយឃើញសមត្ថកិច្ច ជនសង្ស័យម្នាក់ក្នុងចំណោមបួននាក់ បានរត់គេចខ្លួនបាត់ ។
ដោយឃើញដូច្នេះក្រុមការងារបានស្ទាក់ចាប់ឃាត់បានមនុស្សចំនួនបីនាក់ និងដកហូតវត្ថុតាងរួមមាន ៖ អាវុធប្រភេទវែង ចំនួនប្រាំដើម មាន៖ ១. CZ 457 PREMIUM ចំនួនមួយដើម ឆ្នាំផលិត CIPN 20 លេខ D185893 ចំនួនមួយដើម- បង់ដាក់គ្រាប់ ចំនួនមួយ- សឺមែល ចំនួនមួយគ្រាប់ ,២. CZ 457 PREMIUM ចំនួនមួយដើម ឆ្នាំផលិត CIPN 21 លេខ F309647 – បង់ដាក់គ្រាប់ ចំនួនមួយ- សឺម៉ែល ចំនួនមួយគ្រាប់- ពិលបំពាក់ ជាប់អាវុធ ចំនួនមួយគ្រាប់, ៣. CZ 452-2EZKM ចំនួនមួយដើម ឆ្នាំផលិត CIPN 15 លេខ CIPN B 851993 – បង់ដាក់គ្រាប់ចំនួនមួយ- សឺម៉ែល ចំនួនមួយគ្រាប់ ,៤. PROPERTY OF U.S. GOVT. M-16A1 CAL .5.56 M.M លេខ 4946387(អឹមសី/R) ចំនួនមួយដើម – បង់ដាក់គ្រាប់ ចំនួនមួយ- បំពាក់ HE510C-GR#017482594 ចំនួនមួយ – បំពាក់ HM3X #023823475 ចំនួន មួយនិង៥. អាវុធ AK (ចិន) ស្វ័យបត់ លេខ 56-16031510 ចំនួនមួយដើម – បង់ដាក់គ្រាប់ ចំនួនមួយ- ឡាសែរ ចំនួនមួយគ្រាប់។
ចំណែកអាវុធខ្លីចំនួនបីដើមក្នុងនោះ ១. អាវុធខ្លី ម៉ាក(CF98-9) លេខ 008494 08 236 ចំនួនមួយដើម – បង់ដាក់គ្រាប់ ចំនួនមួយ, ២. អាវុធខ្លី ម៉ាក UL TRA CRIMSON CARRY II KIMBER MFG KU134831 YONKERS NY YSA ចំនួនមួយដើម- បង់ដាក់គ្រាប់ ចំនួនមួយនិង ៣. អាវុធខ្លី ម៉ាក A.T.C BRNO CZ MOD.5.CAL.6.35mm លេខ 215553 – បង់ដាក់គ្រាប់ចំនួនមួយ។
សរុបអាវុធ មានចំនួនប្រាំបីដើម។

ដោយឡែក ចំនួនគ្រាប់រំសេវមាន៖សរុបគ្រាប់រំសេវ CZ 457 PREMIUM មានចំនួន ២៧០គ្រាប់,គ្រាប់រំសេវ CZ 452-2EZKM មានចំនួនពីរគ្រាប់,គ្រាប់រំសេវ M-16A1 មានចំនួន១៥គ្រាប់, គ្រាប់រំសេវ AK មានចំនួន៣០គ្រាប់គ្រាប់រំសេវ (CF98-9) មានចំនួនប្រាំគ្រាប់
, គ្រាប់រំសេវ ម៉ាក UL TRA CRIMSON CARRY II ចំនួនបួនគ្រាប់, គ្រាប់រំសេវ ចំនួន១៣គ្រាប់,គ្រាប់រំសេវ ម៉ាក A.T.C BRNO CZ MOD.5.CAL.6.35mm ចំនួន១៣គ្រាប់និងគ្រាប់រំសេវ ប្រភេទគ្រាប់ប៉េអាកុល ចំនួនប្រាំគ្រាប់។សរុបរួមចំនួនគ្រាប់ ៣៤៤គ្រាប់។

ចំណែកវត្ថុតាងសត្វព្រៃមាន៖១. សត្វឈ្លូស ងាប់ ចំនួនពីរក្បាល ស្មើនឹង ចំនួន ២០គីឡូក្រាម,២. សត្វឈ្លូស រស់ ចំនួនមួយក្បាល (កូន)
,៣. សត្វជ្រូកព្រៃ ងាប់ ចំនួនមួយក្បាល ស្មើនឹង ចំនួន ៤៤គីឡូក្រាម,៤. សត្វឆ្មាបា ចំនួនមួយក្បាល ស្មើនឹង ចំនួនពីរគីឡូក្រាម
វត្ថុតាងទាំងអស់បានយកមករក្សាទុកនៅមន្ទីរបរិស្ថាន និងមនុស្សបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធីច្បាប់។
ប្រភពពុំបានប្រាប់ឱ្យដឹងពីឈ្មោះជនសង្ស័យទាំងបីនាក់នេះទេ៕សរន / N