រដ្ឋមន្ត្រី​សាធារណការ​ចុះមក​ពិនិត្យ​ផ្លូវជាតិ​លេខ​៤ ដែល​កំពុង​រង​នូវ​ជំនន់​ទឹកភ្លៀង

957
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង នៅ​ចំណុច​ស្ពាន​ស្ទឹង​សំរោង លើ​ដង​ផ្លូវជាតិ​លេខ​៤ ក្នុងស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២០១៨​នេះ ដើម្បី​រិះរក​វិធី​ដោះស្រាយ​បញ្ហា​នានា​ពី​ការប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​។

​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ដែលមាន​វត្តមាន​ក្នុងពេល​នេះដែរ មានប្រសាសន៍ថា កាលពី​ថ្ងៃត្រង់​ម្សិលមិញ ចរាចរណ៍​នៅ​ចំណុច​ស្ពាន​ស្ទឹង​សំរោង​នេះ បាន​បើក​អោយ​រថយន្ត​តូច​ឆ្លងកាត់​ម្តង​រួចមកហើយ ក្រោយ​ទឹក​ស្រក​ផុតពី​ផ្លូវ និង​រំពឹងថា​អាច​បន្តរ​ឲ្យ​រថយន្ត​ធំ​អាចធ្វើ​ចរាចរណ៍​បាន​ផងដែរ ប៉ុន្តែ​ដោយសារ​មាន​ភ្លៀង​ធ្លាក់​បន្តរ ទឹកបាន​ហក់​ឡើងវិញ ចាប់តាំងពី​ម៉ោង​ជិត​៣​យប់​រំលង​អា​ធ្រា​ត្រ​ឆ្លង​ចូល​ថ្ងៃទី​២០​កក្កដា​នេះ ដែល​អជ្ញាធរ​បង្ខំចិត្ត​អោយ​បិទ​ផ្អាក​ចរាចរណ៍​ឡើងវិញ ជា​បណ្តោះអាសន្ន​ម្តងទៀត​។

​ទោះជា​យ៉ាងនេះ​ក្តី គិត​ត្រឹម​វេលា​ថ្ងៃត្រង់​ថ្ងៃទី​២០​ខែកក្កដា នេះ ប្រភេទ​រថយន្ត​តូចៗ អជ្ញាធរ​នៅ​បើក​អោយធ្វើ​ចរាចរណ៍​ឆ្លងកាត់​បាន សម្រាប់​ភូមិសាស្ត្រ​ក្នុង​ខេត្ត​ព្រះសីហនុ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម