ដោយ: វ៉ៃកូ/ស្វាយរៀង: លោក ម៉ឹង សំផន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចន្ទ្រា និងលោកស្រី នៅព្រឹកថ្ងៃទី២៩ខែមេសា ឆ្នាំ២០២៣នេះ បានធ្វើការអំពាវនាវដល់ប្រធានក្រុមបក្ស ក៏ដូចជាសមាជិក សមាជិការបក្សទាំងអស់ ត្រូវយកចិត្តទុកដាក់ចលនា ឱ្យប្រជាជននៅក្នុងភូមិ ឃុំ ស្រុករបស់ខ្លួនទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា នាពេលខាងមុខដើម្បីយើងរក្សាបានសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិទៅអនាគត។
លោកបានមានប្រសាសន៍ដូច្នេះក្នុងឱកាសដែលលោកបានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានក្រុមបក្ស នៅតាមបណ្តាភូមិ និងឃុំ ក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង ចំនួន ១.៩៧៩នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកចន្ទ្រាខេត្តស្វាយរៀង។
លោក ម៉ឹង សំផន ក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់ប្រធានអនុប្រធាន ក្រុមបក្សទាំអស់ក្នុងមនោសញ្ចេតនា នឹករលឹក និងគោរពស្រឡាញ់រាប់អាន។
លោកបានថ្លែងទៀតថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងមានសន្តិភាពយូរអង្វែងជាពិសេសគឺបន្តគាំទ្រសម្តេច ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីសំរាប់អាណត្តិនេះហើយក៏ត្រូវបន្តគាំទ្របេក្ខភាព លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសំរាប់អាណត្តិក្រោយទៀត។
នៅក្នុងឱកាសនោះដែរ លោក មុឹង សំផន ក៏បានចែកជូនថវិកាដល់សមាជិក សមាជិកាបក្ស ដែលអញ្ជើញចូលរួមចំនួន ១.៩៧៩នាក់ម្នាក់ៗទទួលថវិកា ២០.០០០រៀល ផងដែរ៕ វ៉ៃកូ