ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ក្នុងការប្រកួតដំបូងរបស់ខ្លួនក្នុងព្រឹត្តិការណ៍ស៊ីហ្គេមក្រុមU-22កម្ពុជារកបាន៣ពិន្ទុបន្ទាប់ពីយកឈ្នះក្រុមភ្ញៀវទីម័រខាងកើត៤ទល់០នោះ។
ក្រុមម្ចាស់ផ្ទះកម្ពុជា ធ្វើបានសម្រេចដោយកីឡាករជូស៊ិនទិនៅនាទី៣៩និងនាទី៤៥+២, ដោយការលេងសហការគ្នាបានល្អនោះនៅវគ្គទី២កីឡាករសរតនារកបាន១គ្រាប់ឲ្យក្រុមនៅនាទី៧៣ ហើយបន្ទាប់មកកីឡាករ លឹម ពិសុទ្ធ រកបាន១គ្រាប់ចុងក្រោយនៅនាទី៨២។
ពេលនេះកម្ពុជាមាន៣ពិន្អុក្នុងដៃនិងស្ថិតនៅកំពូលតារាងនៃពូលAជាបណ្ដោះអាសន្នសម្រាប់ការប្រកួតដំបូងរបស់ខ្លួនក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។
ក្រុមម្ចាស់ផ្ទះ U22 កម្ពុជា ត្រូវជួបក្រុមហ្វីលីពីន នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នាវេលាម៉ោង ៧នៅពហុកីឡដ្ឋានជាតិអូឡាំពិកនេះដដែល នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣។
ដោយឡែកក្រុមU-22ឥណ្ឌូនេស៊ីបានយកឈ្នះក្រុមហ្វីលីពីន៣ទល់០នាថ្ងៃបើកឆាកនៃព្រឹត្តិការណ៍ ស៊ីហ្គេមនេះដែរ។ជ័យជំនះនេះធ្វើឲ្យឥណ្ឌូនេស៊ីមាន៣ពិន្ទុក្នុងដៃដូចក្រុមកម្ពុជាដែរ៕សរន-pc