ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ថ្ងៃទី៣០មេដានេះសម្រាប់ប្រភេទកីឡាបាល់ទាត់បុរសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមក្រុមថៃជួបជាមួយសិង្ហបូរីនិងវៀតណាមជួបជាមួយឡាវ។

នេះជាជំនួបសម្រាប់ពូលBដែលធ្វើនៅពហុកីឡាដ្ឋានជាតិអូឡាំពិក។ សិង្ហបូរីគឺជាក្រុមដែលមានសមត្ថភាពមិនលើស ខ្វះគ្នាខ្លាំងនោះទេតែជំនួបភាគច្រើនក្រុមទាំង២នេះថៃតែងតែដណ្ដើមបានជ័យជម្នះ។ដោយឡែករវាងឡាវជាមួយវៀតណាមក្រុមទាំង២នេះអាចនិយាយបានថាឡាវជួបមហាយក្សក្នុងតំបន់ហើយព្រោះវៀតណាមចាក្រុមជើងឯកកាលស៊ីហ្គេមទី៣១ដែលខ្លួនធ្វើជាម្ចាស់ផ្ទះ។

ជំនួបនេះក្រុមដែលគេមានជំនឿចិត្តថាអាចរកបាន៣ពិន្ទុនោះគឺក្រុមវៀតណាមនិងក្រុមថៃ។

សូមបញ្ជាក់ថាពូលAក្នុងជំនួបលើកទី១កាលពីថ្ងៃទី២៩មេសាកម្ពុជាបានយកឈ្នះក្រុមទីម័រខាងកើត៤ទល់០ និងឥណ្ឌូនេស៊ីឈ្នះក្រុមហ្វីលីពីន៣ទល់០៕srn-pc