ដោយៈសុក្ខារិន/ពោធិសាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ សូមឲ្យអាជ្ញាធរឃុំបានអញ្ជើញជួបសំណេះ​សំណាលជាមួយ​អាជីវករ​និងប្រជាពលរដ្ឋនៅក្នុងទីប្រជុំជនផ្សារក្រវាញ ក្នុងភូមិពេជ្របាន ឃុំលាច ស្រុកភ្នំក្រវាញ ។

ក្នុងជំនួបកាលពីថ្ងៃទី២៩ខែមេសា លោកអភិបាលខេត្តបានណែនាំដល់រដ្ឋបាលស្រុកភ្នំក្រវាញ និងគណៈកម្មការផ្សារ រួមមួយជា​អាជីវករ​រៀបចំសណ្តាប់ធ្នាប់ បរិស្ថាន អនាម័យឱ្យមានសោភ័ណភាពទាំងក្នុងនិងជុំវិញបរិវេណផ្សារ ។ ចំពោះអ្នកទទួលភាស៊ីវិញ​គប្បី​យកចិត្តទុក​ដាក់ចំពោះបញ្ហាសំរាម។

លោក ហែម ចាន់ អ្នកភាស៊ីផ្សារក្រវាញបានលើកឡើងថា គិតមកដល់ពេលនេះបងប្អូនអាជីវករទទួលបាននូវភាពកក់ក្តៅ​និងបានចូលរួម​អភិវឌ្ឍន៍ជាហេតុធ្វើឲ្យផ្សារកាន់មានសោភ័ណភាព បរិស្ថានអនាម័យល្អ និងការលក់ដូរមានសណ្តាប់ធ្នាប់។តែទោះ ជាយ៉ាងនេះក៏ដោយ​លោកនៅតែខិតខំប្រឹងប្រែងថែមទៀតធ្វើយ៉ាងណាឲ្យផ្សារមួយនេះកាន់តែមានភាពកក់ក្តៅថែមទៀតពីសំណាក់អាជីវករនិងប្រជាពលរដ្ឋទាំងក្នុងស្រុកនិងក្រៅស្រុក៕សរន / N