គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នឹងរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការឃោសនាបោះឆ្នោត​ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ជូនដល់ដល់ភាគីពាក់ព័ន្ធ មន្ត្រីគ.ជ.ប តំណាងគណបក្សនយោបាយ តំណាងសមាគម និងអង្គការមិនមែន រដ្ឋាភិបាលរយៈពេលពីរថ្ងៃនៅថ្ងៃទី២ និងថ្ងៃទី៣ ខែឧសភាខាងមុខនេះ ។