​ចាក់​អ៊ុត​បេតុង​លើផ្លូវ​ជាតិ​លេខ​៧​ចម្ងាយ​ជិត​៥០​គីឡូម៉ែត្រ​ដើម្បី​ថែរក្សា​គុណភាព​ផ្លូវ​

1111
ចែករម្លែក

​ដោយ​: គង់​ហេង​/​កំពង់ចាម​: ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​បាន​ទម្លាក់​ថវិកា​ជា​បន្តបន្ទាប់ ដើម្បី​ជួសជុល​ផ្លូវជាតិ​លេខ​៧​ចម្ងាយ​៤៨​គីឡូម៉ែត្រ​ក្នុង​ខេត្តកំពង់ចាម​គឺ​ដើម្បី​ចាក់​អ៊ុត​បេតុង​កៅស៊ូ​ថែរក្សា​គុណភាព​ផ្លូវ​មួយ​ខ្សែ​នេះ​ជា​ជំនួយ​របស់​ប្រទេស​ជប៉ុន​សាងសង់​កាលពី​ឆ្នាំ ១៩៩៩ ដល់ ឆ្នាំ​២០០០​នោះ​។​
​ ​
​លោក ចាន់ សុ​ម៉ារ​ឌី អនុប្រធាន​មន្ទីរ​សា​ធារ​ការ និង​ដឹក​ជ​ញ្ជួ​ន ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ២០ កក្កដា​នេះ​ថា សកម្មភាព​ចាក់​អ៊ុត​បេតុង​កៅស៊ូ​លើផ្លូវ​ជាតិ​លេខ​៧ ចាប់ពី​ចំណុច​គល់ ស្ពាន​គី​ហ្ស៊ូ​ណា ក្នុង​ក្រុង​កំពង់ចាម ដល់​ចំណុច​រង្វង់​មូល ផ្សារ​ស្គន់ ក្នុងស្រុក​ជើងព្រៃ ប្រវែង ៤៨ គីឡូម៉ែត្រ​នេះ គឺ​ស្ថិតក្នុង​គម្រោង​ថែទាំ មិន​ស្ថិតក្នុង​គម្រោង​ជួស​ជុស​ធំ​ដូច​ផ្លូវជាតិ​លេខ​៧១ ត្រើង​-​ស្រុក​ចម្ការលើ​នោះទេ​។​
​ ​
​លោក​អនុប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ទៀតថា គម្រោង​ខាងលើនេះ​ស្ថិតក្នុង​ការចំណាយ​ប្រចាំឆ្នាំ នៃ​ថវិកាជាតិ តាមរយ​:​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ នេះ​ជា​ឆ្នាំ​ទី​២ នៃ​ការអនុវត្ត​គម្រោង​ថែទាំ​របស់​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​ខេត្តកំពង់ចាម គឺ​ឆ្នាំ​២០១៧ យើង​បាន​ដំណើរការ​ចាក់​អ៊ុត​បេតុង​កៅស៊ូ​នេះ​បាន​ប្រវែង​ជាង ពីរ​គីឡូម៉ែត្រ នៅ​តំបន់​ត្រើង និង​លើក​ទី​២ ឆ្នាំ​២០១៨ ដែល​កំពុងដំណើរការ​នេះ ប្រវែង​ជាង ពីរ​គីឡូម៉ែត្រ​ដូចគ្នា នៅក្នុង​ឃុំ​អម្ពិល ស្រុក​កំពង់សៀម​តែមួយ សរុប​ប្រវែង ៥ គីឡូម៉ែត្រ​។​
​ ​
​លោក សុ​ម៉ារ​ឌី បាន​បន្តថា ផលប្រយោជន៍ នៃ​ការ​អ៊ុត​ចាក់​បេតុង​កៅស៊ូ​នេះ គឺ​ដើម្បី​ការពារ​តួ​ថ្នល់​ដែល​អ្នក​ទ្រ​ទម្ងន់​របស់​ផ្លូវ​ពី​ការ​ជ្រាបចូល​ទឹក នឹងធ្វើ​ឲ្យ​ខូច​ផ្លូវ​នោះ​។ ដោយសារ​ផ្លូវ​មួយ​ខ្សែ​នេះ​សាងសង់​តាំងពី​ឆ្នាំ​១៩៩៩ ដល់ ឆ្នាំ​២០០០ ជា​ជំនួយ​របស់​ប្រទេស​ជប៉ុន​នោះ គឺ​មកដល់​បច្ចុប្បន្ន​បាន​ខូចខាត​ជា​អន្លើ​ខ្លះ​ហើយ ដែល​នាំ​ឲ្យ​យើង​លើក​ជា​គម្រោង​ថែទាំ ចាក់​បេតុង​កៅស៊ូ​ដើម្បី​ការ​ជម្រាប​ទឹក​ឲ្យ​ផ្លូវ​នេះ​នៅបាន​ធ្វើ​យូរអង្វែង​ទៀត​។​
​ ​
​លោក ជា សុវណ្ណ ជា​អនុប្រធាន​ការិយាល័យ​បច្ចេកទេស នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​ខេត្តកំពង់ចាម ដែល​ប្រចាំ​ត្រួតពិនិត្យ​ការចាក់​បេតុង​កៅស៊ូ​លើផ្លូវ​ជាតិ​លេខ​៧ ខាងលើ​បាន​ឲ្យ​ដឹងថា រយ​:​ពេល​ប៉ុន្មាន​ថ្ងៃនេះ យើង​ដំណើរការ​អ៊ុត​ផ្លូវ​បេតុង​កៅស៊ូ​ក្នុង​កម្រាស់ ៥​សង្ទីម៉ែត្រ បណ្តោយ​ប្រវែង​ជាង ពីរ​គីឡូម៉ែត្រ​នេះ បាន​ជិត មួយ គីឡូម៉ែត្រ​ហើយ​។ ដោយ​ក្នុង​មួយថ្ងៃ​ចាក់​អ៊ុត​បាន​ពី ៥០០ ទៅ ៦០០​ម៉ែត្រ គឺ​អាស្រ័យ​លើ​ការដឹក​ជ​ញ្ជួ​ន​បេតុង​កៅស៊ូ នេះ​តាម​រថយន្ត​ពី​ភ្នំពេញ​មក​៕S/

​ចាក់​អ៊ុត​បេតុង​លើផ្លូវ​ជាតិ​លេខ​៧​ចម្ងាយ​ជិត​៥០​គីឡូម៉ែត្រ​ដើម្បី​ថែរក្សា​គុណភាព​ផ្លូវ​


​ ​
​ ​
​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម