ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ខណៈពេលនេះ ក្រុមការងារនៃសហគមន៍ និងអាជ្ញាធរឃុំឈ្នួរមានជ័យ បាននឹងកំពុងសម្រុកស្តារអូរ នៅតំបន់អភិរក្សអេកូ ទេសចរណ៍ រហាលកេស អាវៀន ខណៈរដូវប្រាំង បានរីងស្ងួតទឹក ហើយចំពេល សត្វស្លាបភាគច្រើន ក៏បានផ្លាស់ទី តាមរដូវកាល ទៅកាន់តំបន់ផ្សេងទៀត

ទោះយ៉ាងណា ការស្តារអូរនេះ នាំឱ្យមានការរិះគន់ បានបង្អើល និងធ្វើឱ្យសត្វស្លាប ភ័យខ្លាច ហើយនាំគ្នាហើរ ចាកចេញអស់

លោក ខុង ប៊ូន មេឃុំឈ្នួរមានជ័យ និងជាប្រធានសហគមន៍ តំបន់អភិរក្សអេកូ ទេសចរណ៍ រហាលកេសអាវៀន បានប្រាប់កាសែតរស្មីកម្ពុជា កាលពីថ្ងៃទី២៩ ខែមេសាថាៈ តាំងពីពាក់កណ្តាល ខែមេសាមក ក្រុមការងារ អាជ្ញាធរ និងសហគមន៍ បាននឹងកំពុងស្តារអូរក្រវ៉ិចក្រវៀច ឬហៅថា អាវៀន ក្នុងព្រៃលិចទឹក ផ្នែកអាវៀន ជំរំសត្វស្លាប ទំហំ ២៣ ហិកតា នៃតំបន់ ដើម្បីឱ្យជ្រៅនិងធំទូលាយ ជាការបម្រុង ស្តុកទឹក នៅឆ្នាំក្រោយ ឱ្យបានច្រើន និងអាចមិនរីងខះ ជាលទ្ធផលគ្រឿងចក្រ ធ្វើបានប្រមាណ ៤០ភាគរយ លើប្រវែងអូរ , . ក្នុងនោះដែរ ក៏រៀបកសាង បង្គន់អនាម័យ និងបន្ទប់ទឹកពីបេតុង១ រៀបចំរោងទីស្នាក់ការតំបន់ផងដែរ

លោក ខុង ប៊ុន បានបន្តថាៈ ការចំណាយ អាចគ្រោង ១៥ លានរៀល ក្នុងនោះ ថវិកាបានពីការលក់ត្រីធំៗ ដែលចាប់ពីអូរដែលស្តារនៃសហគមន៍ និងពីសប្បុរសជន នានា។

លោកបានបន្តថាៈ ការស្តារ និងចាប់ត្រីនេះ មិនប៉ះពាល់តំបន់អភិរក្ស រហាលកេសអាវៀន ជាប់គ្នា ដែលមានត្រី រាប់សិបតោននោះឡើយ។

រីឯចំនួនបរិមាណសត្វស្លាបទឹក និងសត្វស្លាបគោក នៃតំបន់ជំរំសត្វស្លាប ដ៏ល្បីល្បាញ នេះ លោកបានឱ្យដឹងថា មកទល់ពេលនេះ វាបានចល័តផ្លាស់ទីចេញទៅតំបន់មាន ទឹក ដូចជាអាងត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ និងទៅរនាមបឹងទន្លេសាប ស្ទើរអស់ នៃចំនួនរាប់ម៉ឺនសែនក្បាល នោះហើយ ​ ​ពោលគឺ វានៅសល់តិចតួច នាប៉ែកខាង ត្បូង នៃអាវៀន ក្នុងចំនួន ៤០០៥០០ ក្បាលប៉ុណ្ណោះក្នុងនោះ មានសត្វទុងប្រផេះ កុក ក្រហម ខ្មៅ ….

ឆ្លើយតបនឹងការរិះគន់ករណីបង្អើលឱ្យបាត់សត្វស្លាប លោកប្រធានសហគមន៍ និងជាមេឃុំរូបនេះ បានបំភ្លឺថាៈ ជាវដ្តធម្មជាតិ គឺពីខែមេសា ដល់ កក្កដា សីហា ហ្វូងសត្វស្លាប នៅតំបន់អភិវរក្សអេកូទេសចរណ៍ រហាលកេស អាវៀន តែងផ្លាស់ទី ទៅតំបន់ផ្សេងដែលមានទឹក នោះមកពី៖ ទី១: ទីនេះគ្មានចំណី (ត្រីតូច និងល្អិត) , : ទឺកគោករាក់ និងរីងស្ថួត , : ទុកឱ្យរុក្ខជាតិ នៃព្រៃលិចទឹកលាស់ស្លឹក មែកថ្មី ប៉ុន្មានខែនេះ សម្រាប់ជាទីស្នាក់នៅ កាច់សំបុក និងពងកូនសត្វស្លាប

ហេតុនេះ នាខែនេះទៅ ភ្ញៀវដែលទៅតំបន់នេះ ទោះអាចធ្វើដំណើរតាមតាមម៉ូតូ រថយន្ត ឬយានយន្តគ្រប់ប្រភេទ តាមផ្លូវគោកទៅកាន់ផ្លូវគោក ចង់ទៅទស្សនាសត្វ ក៏គ្មានសត្វ សម្រាប់មើលដែរ។ បើចង់មើល ហើយឃើញច្រើន នារដូវប្រាំង គឺចាប់ពី ចុងខែមករា ដើមខែកុម្ភៈ តទៅដើមខែមេសា  និងឃើញច្រើននៅរដូវវស្សា។

សូមរំលឹកថា វាលរហាលកេស អាវៀន  ទីអភិរក្សអេកូូទេសចរណ៍មច្ឆជាតិ និង សត្វស្លាប រាប់ម៉ឺនសែនក្បាល ដែលសហគមន៍រៀបចំឡើង ដើម្បីកិច្ចការអភិរក្សសត្វ ស្លាបចម្រុះ រាប់ម៉ឺនសែនក្បាល និងមច្ឆជាតិព្រមទាំងក៏លើកស្ទួយជីវភាព ប្រជាសហគមន៍ វាស្ថិតត្រង់ទីប្រសព្វ នៃស្ទឹងសិរីសោភ័ណ និងស្ទឹងមង្គលបូរី នាព្រំប្រទល់ស្រុកព្រះនេត្រព្រះ ក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរីស្ថិតក្នុងភូមិសាស្ត្រ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យគឺមានជិត ១០ ប្រភេទ ដែលជាសត្វស្លាបសំខាន់ៗ ដូចជា ក្រៀលខ្យង ក្អែកទឹក ស្មោញ ត្រយ៉ង ទាព្រៃ ទុងប្រផេះ ខ្វែកធំ ទោម ត្លុុម  មាន់ទឹក ជាដើម។ ក្រៅពីនោះ សត្វកុក ដែលរាប់មិនអស់។

សូមរំលឹកថា តំបន់នេះ អាចចែកជា ផ្នែក៖ ទី១ / ជាតំបន់រហាលកែស ជាទីអភិរក្សមច្ឆជាតិចម្រុះ ដូចជា ត្រីរ៉ស់ ឆ្តោ ផ្ទក់ ឆ្ពិនអណ្តែង ក្រាញ់ ក្រាយ ព្រលូង សណ្តាយ ឆ្លាំង ស្លាត ស្លូញ ខ្ជឹង…. វាមានទំហំចំនួន ហិកតា ដែលហៅថា រហាលកែស និងទី២ជាផ្ទៃទឹក និងមានព្រៃលិចទឹក ដែលហ្វូងសត្វស្លាបចម្រុះ កំពុងស្នាក់នៅ ទុំពងកូន និងរកចំណី ក្នុងចំនួនរាប់ម៉ឺនក្បាល (បូកនឹងកុកផងមានដល់សែនក្បាល) មានទំហំចំនួន ២៣ ហិកតា វាមានរាងក្រវេចក្រវៀន ដែលគេហៅថា អាវៀន  ហើយឈ្មោះរួមនៃទីអភិរក្សនេះ គេហៅថា ទីអភិរក្សរហាលកែស អាវៀន /V-PC