ដោយៈតារារិទ្ធ/ខេត្តព្រះសីហនុ៖នៅព្រឹកថ្ងៃទី១ខែឧសភាឆ្នាំ២០២៣ស្អែកនេះសម្តេ ចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ចំ ណតផែកុងតឺន័រថ្មីនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដែលមានតម្លៃ៩៧៣លានដុល្លា រនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងពីគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីនេះមានដូខាងក្រោម៖
ចំណតផែច្រាំងទំនិញទូទៅមានប្រវែង ២៥៣ម៉ែត្រនឹងត្រូវសាងសង់កែសម្រួលជាចំណតផែថ្មីដោយនឹងបំពាក់មធ្យោបាយលើ កដាក់កុងតឺន័រទំនើបរួមមានគ្រឿងចក្រលើ កដាក់កុងតឺន័រនៅគែមផែប្រភេទQC (០២ គ្រឿង)និងគ្រឿងចក្រលើកដាក់កុងតឺន័រនៅទីលានប្រភេទ RTG(០៦គ្រឿង)ដែលនឹងជួយបង្កើនសមត្ថភាពចំណតផែកុងតឺន័របន្ថែមប្រមាណ៣៥ភាគរយ (២៥០, ០០០ TEUs/១ឆ្នាំ)។គម្រោងនេះនឹងប្រើប្រាស់ រយៈពេលសាងសង់ចំនួន១៨ខែហើយគ្រោ ងនឹងបញ្ចប់នៅខែកញ្ញាឆ្នាំ២០២៤។
ចំណតផែកុងតឺន័រថ្មី-ជំហានទី១៖មានប្រវែ ង៣៥០ម៉ែត្រជម្រៅទឹក១៤.៥ ម៉ែត្រមានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក៦០,០០០DWT (ឬស្មើនឹង ៤,០០០TEUs)ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ៤៥០, ០០០TEUs/១ ឆ្នាំ។គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៣៦ខែហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦។
ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី២៖មានប្រវែង៤០០ម៉ែត្រជម្រៅទឹក១៦.៥ម៉ែ ត្រមានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុង តឺន័រមានទម្ងន់ផ្ទុក ១២០,០០០ DWT (ឬស្មើនឹង១០, ០០០TEUs) ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់សមុទ្រឥណ្ឌានិងប៉ាស៊ី ហ្វិកទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហ នុហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ៥៧០,០០០TEUs /១ឆ្នាំ។គម្រោ ងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំ នួន៣៦ខែហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៨ ។
ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី៣៖មានប្រវែង៤៣០ម៉ែត្រជម្រៅទឹក១៧.៥ម៉ែ ត្រមានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុង តឺន័រមានទម្ងន់ផ្ទុក ១៦០,០០០DWT(ឬស្មើនឹង ១៥, ០០០TEUs) ដែលមានផ្លូវដឹកជញ្ជូនក្នុងតំបន់អឺរ៉ុបនិងអាមេរិកទៅ-មកកំ ពង់ផែស្វយ័តក្រុងព្រះសីហនុហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ ៦១៧,០០០ TEUs/១ឆ្នាំ។ គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់៤២ខែហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៩ ។
បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គម្រោងកែសម្រួលចំណតផែកុងតឺន័រពីផែច្រាំងទំនិញទូទៅនិងគម្រោងសាងសង់ចំ ណតផែកុងតឺន័រថ្មីជំហានទី១នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន TOA Corporationនិងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនNippon Koei & Original Consultant Global JV។ ចំពោះចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហាន ទី២និងជំហានទី៣គឺកំពុងស្ថិតនៅក្នុងដំ ណើរការនៃនីតិវិធីលទ្ធកម្មជ្រើសរើសក្រុមហ៊ុនម៉ៅការសាងសង់និងក្រុមហ៊ុនត្រួតពិ និត្យបច្ចេកទេស។
គម្រោងទាំងនេះនឹងប្រើប្រាស់ថវិកាសរុបចំនួន៩៧៣លានដុល្លារអាមេរិក។ក្នុងនោះឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុនចំនួនប្រមាណ៧៦០លានដុល្លារអាមេរិក,ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ពន្ធអាករផ្សេងៗចំនួនប្រមាណ១៩២លានដុល្លារអាមេរិក,និងថវិកាផ្ទាល់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួន២១លានដុល្លា រអាមេរិកដោយត្រូវបានបែងចែកសម្រាប់គម្រោងសាងសង់រួមមាន៖ចំណតផែច្រាំងទំនិញទូទៅចំណាយថវិកា៣២លានដុល្លារ ,ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ចំ ណាយថវិកា២៤៣លានដុល្លារនិងចំណត ផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី២និងជំហាន ទី៣.ចំណាយថវិកា៦៩៨លានដុល្លារ។
លោក ស៊ុន ចាន់ថុល បន្តថាគម្រោងសាង សង់ចំណតផែកុងតឺន័រថ្មីទាំង៣ជំហាននេះនឹងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហ នុដែលបច្ចុប្បន្នជាកំពង់ផែអន្តរជាតិខ្នាតតូច (Feeder Port)ឱ្យទៅជាកំពង់ផែអន្តរជាតិខ្នាតធំ (Hub Port) ដែលអនុញ្ញាតឱ្យនាវា កុងតឺន័រធុនធំដែលមានផ្លូវដឹកជញ្ជូនពីគ្រប់ តំបន់នៅក្នុងពិភពលោកអាចចូលចតបានដោយពុំមានឧបសគ្គលើជម្រៅទឹកទៀតឡើ យ។គម្រោងទាំងនេះនឹងផ្តល់ផលចំណេញសេដ្ឋកិច្ច (EIRR)ប្រមាណ២៣.៣ភាគរយនិងផលប្រយោជន៍ហិរញ្វត្ថុ(FIRR)ប្រមា ណ៧.៧ភាគរយផងដែរ។
ចំពោះចំណតផែកុងតឺន័រជំហានទី១នៅ ពេលដាក់ឱ្យដំណើរការនឹងអនុញ្ញាតឱ្យនាវាប្រមាណ៩៣ភាគរយក្នុងតំបន់ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដែលបច្ចុប្បន្នមានត្រឹមតែ១៨ភាគរយប៉ុណ្ណោះអាចចូលចតបានហើយតម្លៃដឹកជញ្ជូនតាមសមុទ្រ(Ocean Freight )នឹងមានតម្លៃប្រហាក់ប្រហែលជាមួយបណ្តាប្រទេសក្នុងតំបន់ផងដែរ។ ជាងនេះទៀតចំណតផែកុង តឺន័រទឹកជ្រៅជំហានទី២និងជំហានទី៣នឹងផ្តល់លទ្ធភាពបន្ថែមសម្រាប់ការនាំទំនិញចេញ-ចូលដោយផ្ទាល់ពីកម្ពុជាទៅកាន់ប ណ្តាកំពង់ផែក្នុងតំបន់អឺរ៉ុបនិងអាមេរិកដោ យពុំចាំបាច់ឆ្លងកាត់បណ្តាកំពង់ផែផ្សេងៗនៅក្នុងតំបន់ទៀតឡើយ។
លោកទេសរដ្ឋមន្ត្រីបានបន្ថែមថាការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុនឹងធ្វើឱ្យកំពង់ផែនេះកាន់តែដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទំនិញបានយ៉ាងឆាប់រហ័សព្រមទាំងមានតម្លៃថោកសំដៅលើកកម្ពស់សមត្ ថភាពប្រកួតប្រជែងការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជាជាមួយប្រទេសជិតខាងនិងប្រទេសនៅក្នុងតំបន់។
ក្នុងឆ្នាំ២០២២កន្លងទៅបរិមាណទំនិញឆ្លងកាត់កំពង់ផែនេះមានចំនួន៧លានតោនកើ នឡើង០.១៨ភាគរយនិងចំណូលសរុបមា នចំនួន៣៤៤ប៊ីលានរៀល(ប្រមាណ ៨៤ លានដុល្លារអាមេរិក)កើនឡើង០,៤១ភាគ រយបើធៀបនឹងឆ្នាំ២០២១ ៕