ដោយៈតារារិទ្ធ/ខេត្តព្រះសីហនុ៖ នៅព្រឹ កថ្ងៃទី១ខែឧសភាឆ្នាំ២០២៣នេះ សម្តេ ចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុ ជាបានប្រាប់មិត្តភក្តិបរទេសកុំធ្វើអន្តរ ជាតូបនីយកម្មលើបញ្ហាបាតុករណាហ្គាវើល ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាសូមមិត្តភក្តិបរទេសខ្លះដែលបានឧបត្ថ ម្ភប្រាក់កាសដល់បាតករណាហ្គាវើលកុំ ធ្វើអន្តរជាតិតូបនីយកម្មលើបញ្ហាមនុ ស្សជាង ១០០ នាក់ដែលធ្វើបាតុកម្មជាងពីរឆ្នាំរួចទៅហើយ។
សម្តេចតេជោបានបន្តថាវាមិនគួរទេបាតុ កម្មតាំងពីមនុស្ស ៣០០ នាក់រហូតនៅ សល់មនុស្ស១០០នាក់។ សម្តេចចោទជាសំណួរថារយៈពេលជាង២ឆ្នាំមិនធ្វើ ការងារ មិនមានប្រាក់ខែទៀត តើនៅមានបាយស៊ីនិងមានកម្លាំងធ្វើបាតុកម្ម ។ សួរថារដ្ឋាភិបាលដឹងឬមិនដឹងមិន មែនរដ្ឋាភិបាលមិនដឹងនោះទេកន្លែងបើកលុយនៅទីណានោះ។ប៉ុន្តែការស៊ី ឈ្នួលធ្វើបាតុកម្មវាមិនមែនជាការល្អមិនមែនជាការគោរពសិទ្ធិនោះទេ។ នៅលើពិភពលោកបានកាត់បន្ថយកម្មករ បិទក្រុមហ៊ុនគេអាចធ្វើទៅបានប៉ុន្តែសម្រាប់ប្រទេសយើងចម្លែកតែកន្លែងមួយហ្នឹង។ កម្មករបានធ្វើបាតុកម្មទាម ទារការងារធ្វើតាំងពីមានមនុស្សជាង ៣០០ នាក់រហូតមកនៅជាង ១០០ នាក់៕សរន-pc