ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ពិតជាពេញ ចិត្តណាស់ សម្រាប់លទ្ធផលការប្រកួតបាល់ទាត់យប់ដំបូង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ សូមបងប្អូនកីឡាករទាំងអស់ បន្តខិតខំប្រឹងប្រែង ដេីម្បីឧត្តមភាពជាតិ យេីងបន្តទៀត។នេះបើតាមតំណាងប្រជាពលរដ្ឋ មន្ត្រីរាជការនិងកម្លាំងប្រដាប់ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជាតំណាងរូបនេះ បានដឹងបន្តថាៈសូមអរគុណបងប្អូនកីឡាករ កីឡាការីនី គ្រប់ប្រភេទកីឡាទាំងអស់ ដែលបានខិតខំ អស់ ពីកំលាំងកាយចិត្ត

សូមរំលឹកថា នារាត្រីដំបូង ថ្ងៃទី២៩ ខែមេសា កន្លងមក ក្នុងការប្រកួតបាល់ទាត់បុរស U22  ដោយកម្ពុជាឈ្នះទីម័រខាងកើត ទល់នឹង០។

លើបណ្ដាញសង្គមតេឡេក្រាម សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសរសេរ ថាសូមអបអរសាទរ និងកោតសរសើរចំពោះកីឡាករកម្ពុជា ដែលទទួលបានជ័យ ជម្នះ ក្នុងការប្រកួតបាល់ទាត់ នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ កីឡាបាល់ទាត់ (បុរសពូល A) នារាត្រីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ រវាង កម្ពុជា និង ទីម័រខាងកើត ក្នុងលទ្ធផល (CAM 4-0 TLS) ដែលទើបបានប្រកួតចប់ នៅ ពហុកីឡដ្ឋានជាតិអូឡាំពិក

រីឯទីតាំងនានា ដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ និងស្រុក ក្រុង បានរៀបចំ បញ្ចាំងបន្តផ្ទាល់រូបភាព នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Game) និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Game) ដែលប្រារព្ធឡើង នៅកម្ពុជាពេលនេះ ឃើញថាមានពលរដ្ឋ ពិសេស យុវជន និងកុមារជាច្រើនកុះករ ដែលបានទៅទស្សនារួមគ្នា។

តែអ្នកមានទូរទស្សន៍ និងមានទូរស័ព្ទដៃ ស្មាតហ្វូន ពួកគេបានទស្សនា នៅតាមគេហដ្ឋាន និងកន្លែងធ្វើការ រកស៊ីរបស់ពួកគេ /V-PC