ភ្នំភ្លើងឥណ្ឌូនេស៊ីផ្ទុះចេញផេះនិងកម្អែភ្នំភ្លើង

1351
ចែករម្លែក

ភ្នំភ្លើងមួយនៅលើកោះ Krakatoa ប្រទេសឥណ្ឌូនេស៊ីបានផ្ទុះឡើងកាលពីថ្ងៃព្រហស្បតិ៍ទី១៩កក្កដាដោយធ្វើឱ្យផេះឡើងទៅលើមេឃនិងកម្អែភ្នំភ្លើងហូរចុះពីកំពូលភ្នំភ្លើងនេះ។

ភ្នំភ្លើង Anak Krakatau នៅលើកោះផុសចេញពីសមុទ្ររយៈពេលកន្លះសតវត្សរ៍មកនោះបន្ទាប់ពីការផ្ទុះភ្នំភ្លើងឆ្នាំ១៨៨៣បានមានសកម្មភាពញ័ររង្គើររយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះដោយបានព្រួសផេះនិងកម្ទេចថ្ម ព្រមទាំងអណ្តាតភ្លើងចេញពីមាត់ភ្នំភ្លើងនេះ។

មិនមាននរណារស់នៅលើកោះKrakatoa ដែលជាកោះតូចមួយនៅច្រកសមុទ្រSunda រវាងកោះJava និងកោះ Sumatra នេះទេ ប៉ុន្តែកំពូលភ្នំនេះ គឺជាកន្លែងទេសចរណ៍ដ៏ពេញនិយម។

ភ្នាក់ងារភូមិសាស្ត្រឥណ្ឌូនេស៊ីមិនបានបង្កើនកម្រិតប្រុងប្រយ័ត្ន សម្រាប់ភ្នំនេះទេ។ ទោះជាយ៉ាងនេះក្តីការធ្វើដំណើរចេញចូលចម្ងាយមួយគីឡូម៉ែត្រជុំវិញភ្នំនេះត្រូវបានហាមឃាត់ ។

នៅពេលដែល ភំ្នភ្លើងនៅលើKrakatoa បានផ្ទុះឡើងនៅក្នុងសតវត្សរ៍ទី១៩នោះ ផេះ កម្ទេចថ្មនិងផ្សែងបានហុយនិងព្រួសចេញទៅលើមេឃ កម្ពស់ជាង២០គីឡូម៉ែត្រ ធ្វើឱ្យតំបន់នេះងងឹតហើយបង្កឱ្យ មានរលកស៊ូណាមីដ៏ធំមួយដែលធ្វើឱ្យមានភ្ញាក់ផ្អើលជុំវិញពិភពលោក។ គ្រោះមហន្តរាយនេះបានសម្លាប់មនុស្សជាង៣៦.០០០នាក់៕ ដោយ៖សុខា/sn

ទីតាំងផ្សាយពាណិជ្ជកម្ម