ដោយៈតារារិទ្ធ/ព្រះសីហនុ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា មានមនុស្ស ខ្លះចង់បំបែកបំបាក់ព្រះមហាក្សត្រនិងរាជរដ្ឋាភិបាល សម្តេចសង្កត់ធ្ងន់ថា ព្រះមហាក្សត្រមិនបំពានលើកិច្ចការងាររបស់រាជរដ្ឋាភិ បាល ទេហើយរាជរដ្ឋាភិបាលក៏មិនដណ្តើមតួនាទីរបស់ព្រះមហាក្សត្រដែរ

នៅព្រឹកថ្ងៃទី ខែឧសភាឆ្នាំ២០២៣ នៅឯខេត្តព្រះសីហនុសម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់មនុស្សមួយចំនួនដែលកំពុងបំបែក បំបាក់ព្រះមហាក្សត្រនិងរាជរដ្ឋាភិបាលថាវាថាអត់យាងព្រះមហាក្សទៅបើកស៊ីហ្គេម។ព្រះមហាក្សត្រព្រះអង្គប្រទានព្រះអគ្គិរួចហើយ នៅក្នុងប្រទេសអា ស៊ានមានតែប្រទេសបីដែលប្រមុខរដ្ឋអញ្ជើញទៅបើកស៊ីហ្គេមទី១.ប្រធានាធិបតីឥណ្ឌូនេស៊ីប្រទេសប្រកាន់របបប្រធានាធិបតីអត់មាននាយករដ្ឋមន្រ្តី។ទី២.ប្រធានាធិបតីហ្វីលីពីនដែលគេមានតែប្រធានាធិបតីនិងអនុប្រធានាធិបតីនិងទី៣.គឺប្រទេសព្រុយណេដែលមានស៊ូតង់ព្រុយណេជាប្រមុខរដ្ឋផងជានាយករដ្ឋមន្រ្តី ក្រៅពីនោះគឺនាយករដ្ឋមន្ត្រីជាអ្នកទៅប្រកាសបើក

សម្តេចតេជោបានពន្យល់ថារបបប្រធា នាធិបតី និង របបសភា គឺខុសគ្នាបែបនេះ។ បើអស់លោកមិនយល់ច្បាស់ពីរបបប្រធានាធិបតីនិងរបបសភាកុំធ្វើជាអ្នកចេះ។ដូចនេះអស់លោកកុំមកបំបែកបំបាក់ព្រះមហាក្សត្រ និង រាជរដ្ឋាភិបាល ព្រោះព្រះមហាក្សត្រមិនបំពានលើកិច្ចការងាររបស់រាជរដ្ឋាភិបាលទេហើយរាជរដ្ឋាភិបាលក៏មិនដណ្តើមតួនាទីរបស់ព្រះមហាក្សត្រដែរ ៕/PC