ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការ គណបក្សរាជធានីភ្នំពេញ បានលើកឡើងថា៖ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ ដែលមានភាពចាស់ទុំ ទាំងខាងនយោបាយសតិអារម្មណ៍ និងចាត់តាំង ដែលធ្វើឱ្យប្រជាពលរដ្ឋ ជឿទុកចិត្ត បោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា រហូតមក។
ការលើកឡើងបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើង នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ នេះ ក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ចំនួន ៥.០០០ នាក់ របស់គណៈកម្មាធិការ គណបក្ស សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ និងបានគាំទ្រនូវការសម្រេចចិត្តដ៏ត្រឹមត្រូវ របស់បងប្អូនក្មួយៗទាំងអស់ ដែលបានចូលជាសមាជិក គណបក្ស ប្រជាជនកម្ពុជានៅពេលនេះ ។
លោក ឃួង ស្រេង បានមានប្រសាសន៍ទៀតថា៖ រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាននឹងកំពុងលើក ទឹកចិត្ត អ្នកវិនិយោគទុនជាតិ និងអន្តរជាតិ សំដៅ បង្កើនការងារក្នុង និងក្រៅប្រទេស របស់យុវជនយើងនិងបានតម្លើងប្រាក់បៀវត្សជូនមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ ពិសេសគឺបានខិតខំដោះស្រាយ ប្រាក់ឈ្នួលអប្បបរមា របស់កម្មករ តាមរោងចក្រ កាត់ដេរ និងវាយនភណ្ឌ ពី ១៩៤ ដុល្លារ នៅឆ្នាំ២០២២ មក ២០០ ដុល្លារ ក្នុង១ខែ នៅឆ្នាំ២០២៣ និងបើកពីរដងក្នុង១ ខែ ។ ទន្ទឹមនោះ បានខិតខំជំរុញការតបណ្តាញ អគ្គិសនី និងបណ្តាញទឹកស្អាត ចូលដល់ផ្ទះជួលដែលបងប្អូនកម្មករ កម្មការិនីស្នាក់ នៅទៀតផង ។
លោកបានបន្តទៀតថា៖ ក្នុងអំឡុងពេលរីករាលដាល នៃជំងឺកូវីដ–១៩ ប្រាក់ឈ្នួល អប្បបរមា ត្រូវបានរក្សា និងដំឡើងជូនបងប្អូនកម្មករ និយោជិត ជារៀងរាល់ឆ្នាំ ហើយនៅក្នុងឆ្នាំ២០២៣ នេះ ប្រាក់ឈ្នួលអប្បបរមា ត្រូវបានតម្លើងដល់ ២០០ ដុល្លារ និងត្រូវបើកជូនកម្មករ និយោជិត ចំនួន ២ ដង ក្នុងមួយខែ ។ កម្មករ និយោជិត ទទួលបានការពិនិត្យព្យាបាលជំងឺ ដោយមិនបង់ប្រាក់ ។ កម្មការិនីទទួលបាន ប្រាក់ឈ្នួល ១២០% និងឈប់សម្រាក រយៈពេល ៣ខែ ក្នុងពេលសម្រាលកូន។ ផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការនីក្រោយពេលសម្រាលកូន ដោយផ្តល់ជូនក្នុង ១នាក់ ថវិកា ៤០ ម៉ឺនរៀល, កូនពីរនាក់ ថវិកា ៨០ ម៉ឺនរៀល, និងកូន ៣នាក់ ថវិកា១លាន ២សែនរៀល ព្រមទាំងទទួលបានថវិកាបន្ថែម ចំនួន ៥ លានរៀលពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់ ។និយោជក បង់ភាគទានរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ១០០% ជំនួសកម្មករ និយោជិត។
លោកបានបន្តថា៖ ក្នុងដំណើរឆ្ពោះទៅដណ្ដើមជ័យជម្នះ ឱ្យខានតែបាន ក្នុងការបោះ ឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយការពារ និងលើកស្ទួយផលប្រយោជន៍ របស់ប្រជាជន គោលដៅជា យុទ្ធសាស្ត្រ៥ ។
ទី ១–ការពារសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ បូរភាពទឹកដី និងការពាររាល់ សមិទ្ធផលនៃសង្គម ជាតិឱ្យបានគង់វង្សស្ថិតស្ថេរ ។ ២–កសាងកម្ពុជា ជារដ្ឋប្រជា ធិបតេយ្យសេរីពហុបក្សដ៏ជឿនលឿន និងរឹងមាំ។ ៣–កសាងប្រព័ន្ធគាំពារសង្គម ប្រកបដោយបរិយាបន្ន ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដែលធានា ការផ្ដល់ការ គាំពារ ដល់ប្រជាជន ក្នុងការឆ្លើយតបចំពោះហានិភ័យសេដ្ឋកិច្ចហានិភ័យសុខភាព សាធារណៈ និងភាពងាយរងគ្រោះផ្សេងៗ ដែលកើតឡើង ពីការប្រែប្រួលលក្ខខណ្ឌ នៃការងារ និងការរស់នៅ។ ៤–ខិតខំបំបាត់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះឱ្យ អស់នៅឆ្នាំ២០២៥ ។ ៥–បន្តអនុវត្តនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងព្រះរាជាណាចក្រ កម្ពុជា ជាមួយប្រទេសទាំងអស់នៅលើសកលោកនិងអង្គការអន្តរជាតិនានា ហើយចូលរួមយ៉ាងសកម្មចំពោះបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាព ក្នុងតំបន់ និងពិភពលោក ។
លោក ឃួង ស្រេង សូមឱ្យបងប្អូនអញ្ជើញទៅបោះឆ្នោត ជូនគណបក្សប្រជាជន កម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ទាំងអស់គ្នា។ លោកសូមឱ្យសមាជិកម្នាក់ ក្លាយជាសន្លឹកឆ្នោត១សន្លឹក របស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត ២០២៣ខាងមុខនេះ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេស ឱ្យរីកចំរើន រុងរឿងបន្ថែមទៀត។
ជាមួយគ្នានោះដែរ លោក ឃឹម ស៊ុនសូដា ប្រធានកម្មាធិកាគណបក្សខណ្ឌកំបូល ក្នុងឱកាសនោះដែរ ក៏បានធ្វើរបាយការណ៍អំពីការងារ កសាងគណបក្សខណ្ឌកំបូល ក្រោមការដឹកនាំរបស់លោកឃួង ស្រេង និងសម្តេចតេជោហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលធ្វើអោយរាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចំរើន និងបានលើកឡើង ពីការប្តេជ្ញាចិត្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការបំរើសេវា ជូនប្រជាពលរដ្ឋអោយបានល្អ ដើម្បីឱ្យប្រជាពលរដ្ឋ ជឿទុកចិត្ត បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា នៅ២០២៣ ខាងមុខ ឱ្យទទួលបានជោគជ័យ។
ក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏បាននាំយកអំណោយរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជូនសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទាំង ៥.០០០ នាក់ នេះផងដែរ ដោយក្នុងក្នុងម្នាក់ៗ ទទួលថវិកា ២ ម៉ឺនរៀល និងក្នុងចំនួននេះសម្រាប់អ្នកមានផ្ទៃពោះ ប្រមាណជាង ២៥០ នាក់ ទទួលបាន ក្នុងម្នាក់ចំនួន ៤០ ម៉ឺនរៀលបន្ថែមទៀត៕/V-PC