ដោយៈ តារារិទ្ធ / ព្រះសីហនុៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឲ្យដឹងថាៈ ក្នុងឆ្នាំ២០២២ កន្លងទៅ ទំហំពាណិជ្ជកម្មកម្ពុជាជប៉ុន សម្រេចបាន .​៩៤៨ លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញទៅជប៉ុនមានតម្លៃ .១៧៣ លានដុល្លារ ខណៈជប៉ុន នាំចូលកម្ពុជា តម្លៃ ៧៧៤ លានដុល្លារ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងឱកាសអញ្ជើញក្នុងពិធីអបអរសាទរខួបអនុ ស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកកម្មអន្តរជាតិ១ឧសភា, ពិធីបើកការដ្ឋានសា ងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ និងពិធីអបអរសាទរខួបអនុស្សាវរី យ៍លើកទី៧០ នៃទំនាក់ទំនងការទូត រវាងកម្ពុជានិងជប៉ុន ដែលប្រារព្ធធ្វើឡើង នៅចំណតកំពង់ផែក្រុងព្រះសីហនុ។

សម្តេចតេជោ ហ៊ុន សែន រំពឹងថា ក្នុងអាណត្តិរបស់លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងជំរុញការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារ ជប៉ុន កាន់តែកើនឡើងថែមទៀត ខណៈប្រទេសទាំងពីរ ក៏ជាសមាជិកនៃកិច្ចព្រម ព្រៀង ​RCEP ផងដែរ។ សម្តេចតេជោ បានបន្តថាៈ កម្ពុជា និងជប៉ុន គឺជាសមាជិក នៃកិច្ចព្រមព្រៀង RCEP ប៉ុន្តែទំនាក់ទំនងទ្វេភាគី ដែលមានរួចមកហើយ ចាំបាច់ត្រូវពង្រឹង ដើម្បីឱ្យទំនិញរបស់កម្ពុជា ចូលទៅកាន់ទីផ្សារជប៉ុន កាន់តែច្រើន។ ហើយចំណុចនេះគឺចំណុចល្អណាស់សុំលើកទឹកចិត្ត ដើម្បីឱ្យធ្វើកិច្ចការងារនេះ បន្តទៀត សម្រាប់ប្រទេសយើងទាំងពីរ /V-PC