ដោយៈមុនីរ័ត្ន/ភ្នំពេញ ៖ នៅថ្ងៃទី ១ ខែឧសភានេះលោក អៀ ចាន់ណា ដែលកំពុងជាប់ក្នុងពន្ធនាគារបានសរសេរ លិខិតសុំខន្តីអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាចំពោះកំហុសឆ្គងរបស់ខ្លួននាពេលកន្លងមកដោយបានចែក​​រំលែកតាមបណ្តាញសង្គមហ្វេសប៊ុកពីព័ត៌មាននៃដំណើរមាតុភូមិនិវត្តន៍របស់មេដឹកនាំគណបក្សប្រឆាំងកាលពីឆ្នាំ២០២០។លោកក៏ការអនុគ្រោះឱ្យបាននៅក្រៅឃុំ។សម្ដេចតេជោក៏បានណែនាំទៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ឱ្យធ្វើការងារនេះជាមួយតុលាការអំពីសំណូមពរលោក អៀ ចាន់ណា។

លោក អៀ ចាន់ណា(រូបក្នុងវិដេអូ)

នៅក្នុងលិខិតសុំទោសលោក អៀ ចាន់ណា បានសន្យាថានឹងមិនប្រព្រឹត្តនូវអំពើណាដែលផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញដែលជា​ច្បាប់ កំពូលរបស់ជាតិនោះទេ។ លោក អៀ ចាន់ណា ក៏បានសុំសម្តេចតេជោ ហ៊ុន សែនមេត្តាករុណា ដល់រូបលោកជួយអន្តរាគមន៍ឱ្យរូបលោកបាននៅក្រៅឃុំដើម្បីបានមើលថែគ្រួសារនិងធ្វើជាពលរដ្ឋល្អដោយក្តីអនុគ្រោះ។
តាមរយៈវិដេអូជាងមួយនាទី លោកអៀ ចាន់ណា បានសូមទទួលស្គាល់កំហុសឆ្គងនាពេលកន្លងមកដែលនាំឱ្យប៉ះពាល់ ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល និងសូមសម្តេចមេត្តាខន្តីអភ័យទោសចំពោះកំហុសឆ្គងនាពេលកន្លងមក។

តមកសម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គមតេឡេក្រាមនារសៀលថ្ងៃទី ១ខែឧសភាថា”លោក អៀ ចាន់ណា បានធ្វើការសូមទោសចំពោះកំហុសឆ្គងដូចមានក្នុងវីដេអូនិងលិខិតរបស់គាត់។ខ្ញុំសូមស្នើរឯក ឧត្តមកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការតាមផ្លូវច្បាប់ដើម្បីសុំធានាលោកអៀ ចាន់ណាឱ្យបាននៅក្រៅឃុំជាបណ្តោះអាសន្ន៕សរន