ដោយៈ វ៉ៃកូ/ស្វាយរៀង: លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និង លោក ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ មានប្រវែង២.៧០៧ម៉ែត្រ ស្ថិតនៅភូមិពភ្លា និងភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ផ្លូវបេតុងមួយខ្សែ១ខ្សែនេះដែលបាន បើកការដ្ឋាននៅភូមិពភ្លា និងភូមិអកនាគ សង្កាត់សង្ឃ័រ នៅពេលនេះ គឺបានឆ្លើយតបទៅនិងតម្រូវការចាំបាច់ចំពោះមុខរបស់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរលើផ្លូវ នេះក្នុងការប្រកបមុខរបរប្រចាំថ្ងៃ។

លោក ម៉ែន វិបុល បានបន្ថែមថា សមិទ្ធផលទាំងនេះ និងសមិទ្ធផលផ្សេងៗទៀត ដែលបានលេចឡើងនៅក្នុងមូលដ្ឋាននេះ គឺជាលទ្ធផលដែលកើតចេញពីផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែល ជាមនុញ្ញផល នៃគោលនយោបាយឈ្នះ-ឈ្នះ និងការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ។ P / N