ដោយៈតារារិទ្ធ/ភ្នំពេញ៖ នៅល្ងាចថ្ងៃចទី០១ខែឧសភាឆ្នាំ២០២៣នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបសំណេះសំណាលជាមួយអត្តពលិកនិងគណៈប្រតិភូកីឡារបស់កម្ពុជាមុនចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលរៀបចំឡើងនៅកម្ពុជា។

លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍និងជាប្រធាន គណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជាប្រតិភូកីឡាកម្ពុជាត្រៀមចូលរួមប្រកួតកីឡាSEA Games លើកទី៣២ឆ្នាំ២០២៣នេះ មានចំនួនសរុប១.២០៣នាក់ក្នុងនោះកីឡាករនិងគ្រូបង្វឹកមន្ត្រីជំនួយបច្ចេក ទេសជំនាញចំនួន ១.១៣៦ នាក់។ ដោយឡែកសមាស ភាពកីឡាករ គ្រូ បង្វឹក ប្រធានក្រុមកីឡាដែលបានចូល រួម សម្តែងការគួរសមជា មួយសម្តេចតេ ជោនាយករដ្ឋមន្ត្រីនាពេលនេះមានចំនួ នសរុប ១.១៣៦ នាក់(ដោយមិនគិត ថ្នាក់ដឹកនាំចំនួនប្រតិភូ៦៧នាក់)។

លោក ថោង ខុន បានឱ្យដឹងថាក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនៅកម្ពុជាឆ្នាំ ២០២៣នេះកម្ពុជាចូលរួមប្រកួតក្នុង ៣៦ ប្រភេទកីឡានិងកីឡាសម្តែងមួយប្រភេទគឺកីឡាបាល់ទាត់លើតុ «tagball»។ ក្នុង៣៦ប្រភេទកីឡាមានកីឡាយុទ្ធគុន ដែលមាន៦ប្រភេទកីឡា រួមបញ្ចូលគ្នា (ដូចជាកីឡាប្រដាល់គុនខ្មែរ កីឡាគុន ល្បុក្កតោ កីឡាអានីស កីឡាជឺជីតស៊ូ កីឡា Kick Boxing កីឡាវ៉ូវីណាម)។ ដូច្នេះបើគិតរួមប្រភេទកីឡាសរុបមានចំនួន៤១ប្រភេទកីឡាក្នុង SEAGAMES លើកទី៣២នេះ។

លោក ថោង ខុន បានគូសបញ្ជាក់ដែរថាមកដល់ពេលនេះកីឡាករ កីឡាការិ នី កម្ពុជាភាគច្រើនបានត្រឡប់ មកដល់កម្ពុជាអស់ហើយបន្ទាប់ពីចេញទៅហ្វឹក ហាត់ក្រៅប្រទេស។កីឡាករ កីឡាការិនីជម្រើសជាតិទាំងអស់បាន ហ្វឹក ហាត់ទាំងក្នុងនិងក្រៅប្រទេសយ៉ាងសកម្ម។ ក្នុងនោះកីឡាករប្រមាណ៤០ ភាគ រយ បានចេញទៅហ្វឹកហាត់និងប្រកួតក្រៅ ប្រទេសដើម្បីបង្កើនគុណ ផល កីឡានិងបច្ចេកទេសកីឡា។ បើតាមការវាយតម្លៃបច្ចេកទេសនិងគុណផលកីឡាតាមប្រព័ន្ធវិទ្យាសាស្ត្រកីឡានិងចិត្តសាស្រ្តកីឡាមានដូចខាងក្រោម៖

១៖ ជំនាញបច្ចេកទេសកីឡាកើនឡើង ៧០ភាគរយធៀបនឹងឆ្នាំ២០២២ ។
២៖ គុណភាពកម្លាំងកាយកើនឡើង ១០០ភាគរយធៀបនឹងឆ្នាំ.២០២២។
៣៖កម្លាំងចិត្តសាស្រ្តកីឡាករក្នុងនាមម្ចាស់ផ្ទះមានសន្ទុះមុតស្រួចជាមុននិងមានស្មារតីប្រយុទ្ធ«Fighting Spirit» ហ្នឹងន៎ជាងមុន។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថាយោងតាមការវាយតម្លៃអាចធ្វើឱ្យសន្ទស្សន៍ មេដា យ មាស ប្រាក់ សំរឹទ្ធ របស់កីឡាករជម្រើសជាតិកម្ពុជាកើនឡើងជិត ២០០ ភាគរយបើធៀបចំនួនមេដាយសរុប ( ៦៣មេដាយ) ក្នុងការប្រកួត SEA Games ឆ្នាំ២០២២ នៅវៀតណាម៕ P / N