ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មនុស្សយ៉ាងតិចប្រាំមួយនាក់បានស្លាប់និង៣០នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីព្យុះធូលីដ៏គ្រោះថ្នាក់បាននាំឱ្យមានការបុកតកន្ទុយគ្នាដ៏ធំនៅលើផ្លូវ Interstate 55 ភាគខាងត្បូងនៃទីក្រុងស្ព្រីងហ្វៀល (Springfield) រដ្ឋអ៊ីលីណយ (Illinois) សហរដ្ឋអាម៉េរិក។
This is happening right now 60 miles east of the disastrous crash on I-55. My husband just had to pull over. Be safe #duststorm #ilwx We’re talking about it on #720WGN pic.twitter.com/UNygR0ngwN
— Lisa Dent Radio (@LisaDentSpeaks) May 1, 2023
ប៉ូលិសរដ្ឋបាននិយាយថាគ្រោះថ្នាក់នេះគឺពាក់ព័ន្ធនឹងរថយន្តអ្នកដំណើរធម្មតា៦០គ្រឿង រថយន្តពាណិជ្ជកម្ម២៨គ្រឿង និងរថយន្តដឹកទំនិញខ្នាតមធ្យមពីរគ្រឿង ដែលឆាបឆេះ។
Massive pileup on I-55 south of Springfield, Illinois has closed the interstate for nearly 30 miles. Blowing dust off freshly plowed fields led to very low visibility#ilwx
🎥: Nathan Cormier pic.twitter.com/im7QLE8BTp— Nick Hausen (@NickHausenWx) May 1, 2023
វរសេនីយ៍ឯកប៉ូលិសរដ្ឋអ៊ីលីណយ លោក រ៉ាយអែន ស្តារីក (Ryan Starrick)បាននិយាយនៅក្នុងសន្និសីទថ្មីមួយកាលពីល្ងាចថ្ងៃចន្ទទី១ឧសភាថា អ្នករងរបួសមានអាយុចាប់ពី ២ ដល់ ៨០ ឆ្នាំ ហើយរងរបួសចាប់ពីកម្រិតស្រាលរហូតដល់កម្រិតគ្រោះថ្នាក់ដល់អាយុជីវិត។
កំណាត់ដ៏វែងនៃផ្លូវហាយវេនេះត្រូវបានបិទ ហើយចរាចរណ៍ត្រូវបានបង្វែរទិស។ វានឹងបន្តបិទរហូតដល់រសៀលថ្ងៃអង្គារនេះ។
ក្រុមមន្ត្រីបានបង្កើតប៉ុស្តិ៍ជួបជុំសាច់ញាតិមួយសម្រាប់ក្រុមគ្រួសាររបស់ជនរងគ្រោះដោយឧបទ្ទវហេតុនៅមជ្ឈមណ្ឌលទេសចរណ៍មីស្ទើព្យូអែល (Mr. Fuel) នៅទីប្រជុំជនលីតហ្វៀល (Litchfield) តំបន់ម៉ង់ហ្គោមឺរីខោនធី (Montgomery County)។
វីដេអូនិងរូបថតដែលបានបង្ហោះនៅលើបណ្តាញសង្គមបានបង្ហាញផ្សែងហុយទ្រលោម និង រថយន្តជាច្រើនរងការខូចខាតនិងឆេះខ្លោច ហើយសាក្សីនិយាយថាមានការផ្ទុះជាច្រើនកើតឡើង។
ខ្យល់បក់ខ្លាំងបានពាំនាំដីស្រែថ្មីៗពីកសិដ្ឋានក្បែរនោះមកលើផ្លូវ បង្កើតបានជាផ្ទាំងធូលីនិងនាំឱ្យការមើលឃើញធ្លាក់ចុះខ្លាំងប្រកបដោយគ្រោះថ្នាក់។
អាជ្ញាធរនិយាយថា ខ្យល់ព្យុះបានបក់មកយ៉ាងលឿន ដោយបង្កើតបានស្ថានភាពស្រដៀងនឹងព្យុះព្រិលទឹកកកដែរ។
លោកស្តារីកបាននិយាយថា ការបុកគ្នាដំបូងបានកើតឡើងនៅពេលល្ងាចនៅគន្លងឆ្ពោះទៅទិសខាងជើង ដោយការបុកគ្នាបន្ថែមទៀតក្រោយមកត្រូវបានរាយការណ៍នៅគន្លងឆ្ពោះទៅទិសខាងត្បូង។
លោកបានបន្តថា “មូលហេតុនៃការបុកតកន្ទុយគ្នានេះគឺដោយសារខ្យល់ខ្លាំងបក់បោកដីស្រែឆ្លងកាត់ផ្លូវហាយវេ ដែលនាំឱ្យមើលមិនឃើញតែម្តង”៕
រថយន្ត ៩០ គ្រឿងបុកតកន្ទុយគ្នានៅផ្លូវ Interstate 55 ភាគខាងត្បូងនៃទីក្រុងស្ព្រីងហ្វៀលកាលពីថ្ងៃចន្ទ ។វីដេអូនិងរូបថតដែលបានបង្ហោះនៅលើបណ្តាញសង្គមបានបង្ហាញផ្សែងហុយទ្រលោម និង រថយន្តជាច្រើនរងការខូចខាតនិងឆេះខ្លោច