ប្រ៊ែ​ដ​ថក​ដក​ប្រាក់ចំណេញ​៣​ភាគរយ​លើ​ការលក់​ភេសជ្ជៈ ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​

1657
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: ក្នុង​គោលបំណង​ចូលរួម​ជួយ​លើកស្ទួយ​សុខភាព​កុមារ​កម្ពុជា ហាង​នំ​បុ័ង​ប្រ៊ែ​ដ​ថក នឹង​ដក​ថវិកា​៣​ភាគរយ​ពី​ការលក់​ភេសជ្ជៈ សម្រាប់​បរិច្ចាគ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

​ក្នុងពិធីបើកលក់ជាផ្លូវការនូវភេសជ្ជៈថ្មីរបស់ហាងនំបុ័ង ប្រ៊េដថក សាខាអ៊ិចឆេងសាឃ្វែរ (Exchnage Square) កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨ លោក ប៊ុន យី ប្រធានចាត់ការទូទៅនៅហាងនំបុ័ងប្រេដថក បានឲ្យដឹងថា រាល់ការលក់បានពីភេសជ្ជៈកែវទំហំ២២អោន នឹងបរិច្ចាកជូនដល់មន្ទីរពេទ្យគន្ធបុប្ផា៣ភាគរយ។ លោក​សង្ឃឹមថា ប្រជាពលរដ្ឋ​ខ្មែរ​នឹង​រួមគ្នា ចែករំលែក​ក្ដី​ស្រលាញ់ និង​ការជួយ​គ្នា​ទៅវិញ​ទៅវិញ មក​ដើម្បី​ការបង្កើត​បរិយាកាស​កា​រ​រស់នៅ​ជាមួយ​ប្រជាជន​កម្ពុជា យើង​កាន់តែ​ប្រសើរ​។​

​គួរ​បញ្ជាក់ថា​មន្ទីរពេទ្យ​គន្ធបុប្ផា​ត្រូវការ​ជួយសង្គ្រោះ​ជីវិត​កុមារ​មាន​ជំងឺ​ពី​ជាង​២​ពាន់ ទៅ​ជាង​៣​ពាន់​នាក់​ក្នុង​មួយថ្ងៃ និង​ត្រូវការ​ជាង​៤០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា​។ មន្ទីរពេទ្យ​គន្ធបុប្ផា​កំពុងតែ​ខ្វះខាត​ហិរញ្ញវត្ថុ បើទោះបីជា​ក្នុង​មួយឆ្នាំ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទទួល​ថវិកា​២​លាន​ដុល្លារ​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រើ​ទឹក​ភ្លើង​មិន​គិតថ្លៃ និង​ទទួល​ថវិកា​ពី​កាកបាទក្រហមកម្ពុជា​១​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ព្រមទាំង​៣​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​ស្វី​ស ព្រមទាំង​សប្បុរសជន​ក្នុងស្រុក ក្រៅប្រទេស និង​ក្រុមហ៊ុន​ឯកជន​នានា​ក៏ដោយ​។ រយៈពេល​ជាង​២០​ឆ្នាំ​កន្លងមកនេះ មន្ទីរពេទ្យ​បាន​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជាង​៤០០​លាន​ដុល្លារ​អាមេរិក ដើម្បី​ព្យាបាល​កុមារ​កម្ពុជា ដោយ​ឥតគិតថ្លៃ​នៅក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​បួន​នៅ​រាជធានី​ភ្នំពេញ និង នៅ​ខេត្តសៀមរាប​។​

​លោក ប៊ុន យី បាន​បញ្ជាក់ថា កម្ម​វិធីដក​ប្រាក់ចំណេញ​៣​ភាគរយ​ពី​ការលក់​ភេសជ្ជៈ​នេះ បានចាប់ផ្តើម​តាំងពី​ខែកុម្ភៈ និង​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំនេះ តែ​ប្រ៊ែ​ដ​ថក​នឹង​បន្តសកម្មភាព​សង្គម និង​សប្បុរសធម៌​ជាច្រើន​ទៀត​។​

​ជាមួយនឹង​ការសម្ពោធ​ហាង​នំ​បុ័ង ប្រ៊េ​ដ​ថក សាខា Exchnage Square នេះ មានកម្ម​វិធី​ប្រ​ម៉ូ​សិន​ពិសេសៗ​ជាច្រើន​ដូចជា​៖​ចាប់ពី​ថ្ងៃ​២០ រហូត​២៧ កក្កដា ២០១៨៖ ហាង​នំ​ប្រ៊េ​ដ​ថក នឹងធ្វើ​ការចែក​កែវ​ទំហំ​កណ្តាល ដោយ​ឥតគិតថ្លៃ​ចំនួន​១០,០០០​កែវ គ្រប់​អតិថិជន​ថ្មី​ចាស់ ដែល​បានមក​ទិញ​នុំ និង​ភេសជ្ជៈ​នៅ​ប្រ៊េ​ដ​ថក ។​ពីថ្ងៃ​២៨ កក្កដា រហូត ០៤ សីហា ២០១៨​វិញ​៖ ទិញ​មួយ បាន​មួយ លើ​មុខ​ដូចគ្នា គ្រប់​ទំហំ ទៅលើ​មុខ ភេសជ្ជៈ ប្រ៊េ​ដ​ថក ឡា​តេ អាយ​ឡា​តេ ហ្គ្រី​ន​ធី​ឡា​តេ ។​ថ្ងៃ​៥ រហូត ៣១ សីហា ២០១៨ ខាងមុខនេះ​៖ មាន​តំលៃ​ពិសេស ត្រឹមតែ ៧៩០០​រៀល នឹង​អាច​ទទួលបាន​ភេសជ្ជៈ​ដល់​ទៅ​ទំហំ​២២​អោន លើ​ភេសជ្ជៈ ឡា​តេ អាយ​ឡា​តេ ហ្គ្រី​ន​ធី​ឡា​តេ ។​ចំណែក​ពីថ្ងៃ​៥ រហូតដល់​៣១​សីហា តំលៃ​ពិសេស​លើក​ភេសជ្ជៈ​ថ្មី​បំផុត សម្រាប់​ប្រ៊េ​ដ​ថក គឺ​ត្រឹមតែ ១១,៩០០​រៀល លើ​ចំណុះ ២២​អោន មាន​៖ ១, Lychee Mojoto,២, Mango Mojoto ,៣, Passion fruit FM lemonade ,Lemons Soda និង​ប្រូ​ម៉ូ​សិន​ជាច្រើន​ទៀត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម