ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ថ្ងៃទី២ឧសភានេះសម្រាប់ប្រភេទបាល់ទាត់វិញ្ញាសាបាល់ទាត់បុរសគឺជាការប្រកួតសម្រាប់ពូលA។

ក្រុមU22កម្ពុជាដែលមាន៣ពិន្ទុបន្ទាប់ពីឈ្នះទីម័រខាងកើត៤ទល់០នោះត្រូវតទល់ជាមួយក្រុមហ្វីលីពីន។ហ្វីលីពីនដែលឆ្លងកាតបានមួយប្រកួតដូចក្រុមកម្ពុជាដែរនោះមានពិន្ទុ០នៅឡើយទេដោយសារលេងចាញ់ក្រុមឥណ្ឌូនេស៊ី០ទល់៣ចំណែកកម្ពុជាមាន៣ពិន្ទុក្នុងដៃរួច
ហើយ។
កម្ពុជាត្រូវការឈ្នះក្នុងការប្រកួតនេះដើម្បីសាងប្រវត្តិសាស្ត្រលើទឹកដីរបស់ខ្លួនក្នុងខណៈដែលក្រុមភ្ញៀវហ្វីលីពីនក៏ត្រូវការឈ្នះដូចគ្នា ។កម្ពុជាមានទម្រង់លេងល្អកាលពីជំនួបជាមួយទីម័រខាងកើតចាំមើលជំនួបជាមួយហ្វីលីពីនកម្ពុជាអាចរកបាន៣ពិន្ទុបន្ថែមឬទេ?
ជំនួបក្នុងថ្ងៃជាមួយគ្នានេះដែរក្រុមមីយ៉ាន់ម៉ាត្រូវជួបប្រកួតជាមួយក្រុមទីម័រខាងកើតដែលនេះជាក្រុមនៅពូលAជាមួយគ្នា។

សម្រាប់មីយ៉ាន់ម៉ានេះជាការប្រកួតទី១របស់គេចំណែកទីម័រខាងកើតជាការប្រកួតទី២តែការប្រកួតទី១របស់ក្រុមនេះជួបបរាជ័យ។ទីម័រខាងកើតនិងមីយ៉ាន់ម៉ាក្រុមណារកបាន៣ពិន្ទុពីការប្រកួតនេះ៕សរន / N