ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ លោក យិន សាវ៉េន បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើវិស័យពុទ្ធចក្រនិងអាណាចក្រ មានការរីកចម្រើននៅគ្រប់មូលដ្ឋាន កត្តានេះក៏ដោយសារប្រទេសជាតិមានសុខសន្តិភាពបរិបូណ៌ពេញផ្ទៃប្រទស និងក៏ដោយសារមានការគាំទ្រ ចូលរួមពីប្រជាពលរដ្ឋទាំងក្នុងប្រទេស និង នៅក្រៅប្រទេស។
លោក យិន សាវ៉េន អភិបាលរងខេត្តតំណាង លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងបែបនេះ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តគីរីសុវណ្ណ ហៅវត្តត្រងិល ស្ថិតក្នុងឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
នៅក្នុងពិធីនោះលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានរាយការណ៍អោយដឹងថាស្ថិតនៅក្រោមដំបូលសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាង៤០ឆ្នាំមកនេះ វត្តគីរីសុវណ្ណ ហៅវត្តត្រងិល ស្ថិតក្នុងឃុំត្រងិល ស្រុកកំពង់លែងកសាងបាននូវសមិទិ្ផលយ៉ាងច្រើនគួរជាទីមោទនៈ អស់ថវិកាជាង៣២១លានរៀល ដែលថវិកានេះបានមកពីពុទ្ធបរិស័ទជិតឆ្ងាយចូលរួម៕សរន / N