ដោយ:សុខសុភ័ណ្ឌកំពង់ស្ពឺ: បុរសវ័យក្មេងម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីជិះម៉ូតូក្នុងល្បឿនជ្រុលបុកសត្វគោដើរឆ្លងផ្លូវត្រង់ចំណុចខាងកើតក្លោងទ្វាវត្តអង្គតាភែមតាមបណ្តោយផ្លូវលេខ១៤៣ ស្ថិតក្នុងភូមិស្រែមាន់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោងជា៦ល្ងាចថ្ងៃទី១ខែឧសភាឆ្នាំ២០២៣។
មន្ត្រីនគរបាលស្រុកបានឲ្យដឹងថាជនរងគ្រោះឈ្មោះសិទ្ធ ធិ អាយុ២៤ឆ្នាំរស់នៅភូមិស្រែមាន់ ឃុំស្រង់ ស្រុងគងពិសី ។ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេរីឆ្នាំ២០២២ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1JM-6449។បើកបរពីទិសខាងកើតមកទិសខាងលិចមកដល់ចំណុចកើតហេតុខាងលើ បុកគោ ញីមួយក្បាលពេញទំហឹងបណ្តាលឲ្យដួលបោកក្បាលជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុតែម្តងទៅ ។
ប្រភពបានបន្តទៀតថាជនរងគ្រោះមិនពាក់មួកសុវត្ថិភាព ចំពោះសាកសពសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ចំណែកគោយកមករក្សាទុកនៅអធិការនគបាលស្រុក ជំនាញកំពុងសហការស្រាវជ្រាវរកម្ចាស់៕ srn / N