​គ្រូពេទ្យ​និង​បុគ្គលិក​នៃ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​សម្រាប់​ជួយសង្គ្រោះ​

1298
ចែករម្លែក

​ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​ក្រុមគ្រូពេទ្យ​និង​បុគ្គលិក​នៃ​មន្ទីរពេទ្យ​ង្អែ​ក​ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី​២០ ខែកក្កដា​ឆ្នាំ​២០១៨​បាន​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​សម្រាប់​ជួយសង្គ្រោះ​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​។​

កញ្ញា​ស នី​តា ប្រធាន​មន្ទីរពិសោធន៍ នៃ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ថ្ងៃនេះ​ក្រុមគ្រូពេទ្យ និង​បុគ្គលិក នៃ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ដឹកនាំ​ដោយ​លោក​វេជ្ជៈបណ្ឌិត​សូ​រិ​ន្ទី រ៉ា​វុ​ឌ្ឍី និង លោក​វេជ្ជៈបណ្ឌិត​ទុំ​សម្បត្តិ​ដែលជា​ប្រធាន​និង​អនុប្រធាន​មន្ទីរពេទ្យ​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​សម្រាប់​ជួយសង្គ្រោះ​ដល់​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ហើយ​ត្រូវការ​ឈាម​ជា​ចាំបាច់​។​

​កញ្ញា​ស នី​តា បានឱ្យដឹងថា នៅក្នុង​ថ្ងៃទី​២០ កក្កដា​នេះ មាន​អ្នក​មក​បរិច្ចាគ​ឈាម​ជាង​៣០​នាក់ ហើយ​អ្នក​ដែល​មិនទាន់​បានមក ពួកគាត់​និង​មក​ផ្តល់​ជា​បន្តបន្ទាប់​ទៀត​។​កញ្ញា​ស នី​តា បាន​អំពាវនាវ​ដល់​គ្រប់​អង្គភាព ស្ថាប័ន វិស័យ​ឯកជន អង្គការ​ជាតិ​និង​អន្តរជាតិ ជាពិសេស​យុវជន​ត្រូវ​រួមចំណែក​ក្នុងការ​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​ក្នុងការ​ជួយសង្គ្រោះ​អាយុជីវិត​បាន​ទាន់ពេលវេលា ៕S/​

​គ្រូពេទ្យ​និង​បុគ្គលិក​នៃ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​សម្រាប់​ជួយសង្គ្រោះ​

ទីតាំងផ្សាយពាណិជ្ជកម្ម