មន្ទីរ​កសិកម្ម​ខេត្ត​ពិ​ធិ​សាត់​រៀបចំ​ពិព័រណ៍​ផ្សារណាត់​បន្លែ​និង​ផលិតផល​សុវត្ថិភាព​

1236
ចែករម្លែក

ដោយ​: ពស / ពោធិសាត់​: មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្តពោធិសាត់ សហការ​ជាមួយ​នាយកដ្ឋាន​កសិក​ម្ម​កាលពី​រសៀល​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៨ បានរៀបចំ​ពិព័រណ៍​ផ្សារណាត់​បន្លែ និង​ផលិតផល​សុវត្ថិភាព ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ពី​ការប្រើប្រាស់​បន្លែ​គ្មាន​ជាតិគីមី​។​

​ពិធី​នេះ​រៀបចំឡើង​នៅ​ផ្លូវ​មុខ​ស្ពាន​បុរី​វប្បធម៌​កោះ​សំពៅ​មាស សង្កាត់​ផ្ទះ​ព្រៃ​ក្រុង​ពោធិសាត់ ក្រោម​វត្តមាន លោក វែង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ និង​ដោយ​មានកា​អញ្ជើញ​ចូលរួម​ពី​លោក ខូ​យ សុខា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រម​មន្ត្រី​តាម​មន្ទីរ​នានា និង​កសិករ​ជាច្រើន​ទៀត​។​

​ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​សំណេះសំណាល​ដោយបាន​លើកឡើងថា ក្រសួងកសិកម្ម​រុក្ខា​ម៉ាញ់ និង​នេសាទ មាន​គោលនយោបាយ​ក្នុងកា​លើក​កំពស់​ផលិតភាព​កសិកម្ម និង​ពាណិជ្ជកម្ម​កសិកម្ម និង​បានរួម​ចំណែក​ជំរុញ​លើក​កំពស់​ផលិតកម្ម​កសិកម្ម​ដោយ​ធ្វើ​ឲ្យ​ប្រសើរ ឡើង​ទាំង​បរិមាណ និង​គុណភាព​ដែល​អាច​បង្កើន​ប្រាក់ចំណូល និង​សេដ្ឋកិច្ច​គ្រួសារ​កសិករ​ក្រីក្រ​នៅតាម​ទីជនបទ​។​

លោក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ឲ្យ​ដឹងផង​ដែ​ថា ពាក​ពន្ធ​នឹង​ផលិតផល​គម្រោង​ជំរុញ​ផលិតផល​ស្បៀង​នេះ ទោះបី​ចាប់ផ្តើម​យឺតយ៉ាវ​ហើយ​បាន​ដំណើរការ​ក្នុង​ឆ្នាំ​២០១៨​នេះ តែ​ល្បឿន​នៃ​កា​អនុវត្តន៍​គម្រោង​នេះ ទទួលបាន​ល្អប្រសើ​រដែ​ល​ឈានទៅរក​កា​បើក​ពិព័រណ៍​ផ្សារណាត់ និង​បន្លែ​សុវត្ថិភាព​ក្នុង​ខេត្ត​គោលដៅ​ចំនួន​១៣​។​

​លោក​បន្តថា អ្វីដែល​ក្រសួងកសិកម្ម​កម្ពុជា​យើង ចង់បាន គឺ​អោយ​កសិករ​យើង​បង្កើន​កា​ដាំ​ដំណាំ​អោយបាន​ច្រើន ដើម្បី​កាត់បន្ថយ​ការនាំ​បន្លែ​ផ្លែឈើ​ពី​ប្រទេសជិតខាង ដែល​បច្ចុប្បន្ន​ក្នុង​មួយ​ថ្ងែៗ​ប្រទេស​យើង​ត្រូវ​ចំណាយ​ពី​១៥០​ទៅ​២០០​លាន​ដុល្លារ សម្រាប់​នាំ​បន្លែ​ផ្លែឈើ​ចូល​មកពី​ប្រទេសជិតខាង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម