​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋបាលបៃដិ​ននឹង​បញ្ជូន​ទាហានស​កម្ម​ចំនួន ១.៥០០ នាក់​ទៅ​កាន់​ព្រំដែន​អាម៉េរិក​-​ម៉ិក​ស៊ិក​ចាប់ពី​សប្តាហ៍​ក្រោយ​នេះ​តទៅ​មុន​ពេល​ការកើនឡើង​នៃ​ជន​​ចំណាកស្រុក​ដែល​បាន​រំពឹងទុក បន្ទាប់​ពី​ការបញ្ចប់​នៃ​ការ​រឹត​ត្បិតកូ​វីដ​។​

​អ្នកនាំពាក្យ​សេត​វិមាន​នាង ការី​ន ហ្សង់​ព្យែរ (Karine Jean-Pierre)​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២​ឧសភា​ថា បុគ្គលិក​យោធា​នឹង​ធ្វើការ​ក្នុង​ផ្នែក​វាយ​បញ្ចូល​ទិន្នន័យ គាំទ្រ​ឃ្លាំង​និង​​កិច្ចការរដ្ឋបាល​ផ្សេងទៀត​ដើម្បី​ឱ្យ​ទីភ្នាក់ងារ​គយ​និង​ការពារ​ព្រំដែន​របស់​សហរដ្ឋ​អាម៉េរិក​អាច​ផ្តោត​លើ​ការងា​រលើ​ទីតាំង​ជាក់ស្តែង​។ នាង​ហ្សង់​ព្យែរ​បាន​និយាយថា កងទ័ព​”​នឹង​មិន​អនុវត្ត​​មុខងារ​អនុវត្ត​ច្បាប់​ឬ​ធ្វើ​អន្តរ​កម្ម​ជាមួយ​ជនអន្តោប្រវេសន៍​ឬ​ជន​ចំណាកស្រុក​ទេ​។ នេះ​នឹង​ធ្វើឱ្យ​ភ្នាក់ងារ​ល្បាត​ព្រំដែន​រួច​ដៃ​អាច​បំពេញ​កាតព្វកិច្ច​អនុវត្ត​ច្បាប់​ដ៏​សំខាន់​របស់​ពួកគេ​បាន​”​។​

​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​ឧត្តមសេនីយ៍ ផាត់ រ៉ា​យ​ឌ័​រ (Pat Ryder)​បាន​និយាយថា ពួកគេ​នឹង​ត្រូវ​ដាក់​ពង្រាយ​រយៈពេល ៩០ ថ្ងៃ ហើយ​នឹង​ត្រូវ​ទាញ​ចេញពី​កងទ័ពជើងគោក​និង​កង​ម៉ា​រី​ន ហើយ​រដ្ឋមន្ត្រី​ការពារជាតិ ឡយ អូ​ស្ទីន នឹង​ព្យាយម​បំពេញវិញជា​មួយកង​ឆ្មាំ​ជាតិឬ​កងទ័ព​បម្រុង​ក្នុង​អំឡុងពេល​នោះ​។ សព្វថ្ងៃ​មាន​សមាជិក​កង​ឆ្មាំ​ជាតិ ២.៥០០ នាក់​រួច​ហើយ​នៅ​ព្រំដែន​។​

​ការដាក់កំហិត​ទប់ស្កាត់​កូវី​ដ​១៩ បានអនុញ្ញាត​ឱ្យ​មន្ត្រី​អាម៉េរិក​រុញ​ត្រឡប់​ទៅ​វិញ​នូវ​ជន​ចំណាកស្រុក​រាប់ម៉ឺន​នាក់​ដែល​ឆ្លងកាត់​ព្រំដែន​ភាគខាងត្បូង​ប៉ុន្តែ​ការ​រឹតបន្តឹង​ទាំងនោះ​នឹង​ត្រូវ​លុបចោល​​នៅ​ថ្ងៃទី ១១ ខែ​ឧសភា ហើយ​ក្រុម​មន្ត្រី​ព្រំដែន​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ការកើនឡើង​ជនអន្តោប្រវេសន៍​។ ទោះបីជា​មាន​ការ​រឹតបន្តឹង​បែប​នោះ​ក្តី​ក៏​រដ្ឋបាលបៃដិ​ន​នៅតែ​ឃើញ​ចំនួន​កើនឡើង​នៃ​អ្នក​​ឆ្លង​ព្រំដែន ហើយ​ប្រធានាធិបតី ចូ បៃ​ដិន បាន​ឆ្លើយតប​ដោយ​ការបង្ក្រាប​អ្នក​ដែល​ឆ្លងដែន​ខុសច្បាប់ និង​បង្កើត​ផ្លូវ​ថ្មី ដែល​មាន​បំណង​ផ្តល់​ជម្រើស​សម្រាប់​ការធ្វើដំណើរ​ដ៏​គ្រោះថ្នាក់​។​

​សម្រាប់​លោកបៃ​ដិន ដែល​បាន​ប្រកាស​យុទ្ធនាការ​បោះឆ្នោត​ឡើង​វិញ​របស់​គណបក្ស​ប្រជាធិបតេយ្យ​កាលពី​មួយ​សប្តាហ៍​មុន ការសម្រេចចិត្ត​នេះ​បង្ហាញ​សញ្ញា​ថា រដ្ឋបាល​របស់​លោក​កំពុង​ចាត់​វិធានការ​​យ៉ាង​ម៉ឺងម៉ាត់​ក្នុងការ​កាត់បន្ថយ​ចំនួន​នៃ​ការ​ឆ្លងដែន​ខុសច្បាប់ ដែល​ជា​ប្រភព​នៃ​ការវាយប្រហារ​ដ៏​ខ្លាំងក្លា​ពី​គណបក្ស​សាធារណរដ្ឋ​និង​ផ្ញើ​សារ​ទៅ​កាន់​អ្នក​បម្រុង​នឹង​ឆ្លងដែន​កុំ​ព្យាយាម​ធ្វើ​ដំណើរ​មក​​ឱ្យសោះ​។ ប៉ុន្តែ​វា​ក៏​ទាក់ទាញ​ការប្រៀបធៀប​ដែល​មិន​គួរ​ឱ្យ​ស្វាគមន៍​ផងដែរ​ចំពោះ​អតីត​ប្រធានាធិបតី​ត្រាំ ដែល​គោលនយោបាយ​របស់​លោកបៃ​ដិន បាន​រិះគន់​ជា​ញឹកញាប់​។ ទន្ទឹមនឹងនោះ​ដែរ សភា​បាន​បដិសេធ​មិន​ចាត់​វិធានការ​ណាមួយ​ទាក់ទង​នឹង​អន្តោប្រវេសន៍​នោះឡើយ​។​

​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ធ្លាប់​បាន​ដាក់ពង្រាយ​ទាហាន​សកម្ម​ទៅ​ព្រំដែន​ដើម្បី​ជួយ​ដល់​បុគ្គលិក​ល្បាត​ព្រំដែន​ដើម្បី​ទល់​ទល់​នឹង​ក្បួន​ជន​ចំណាកស្រុក​ដ៏​ធំ​បន្ថែម​ពី​លើ​កងកម្លាំង​ឆ្មាំ​ជាតិ​ដែល​​កំពុង​ធ្វើការ​នៅ​ទីនោះ​ស្រាប់​។​

​នាង​ហ្សង់​ព្យែរ​បាន​និយាយ​សម្រាលភាព​ស្រដៀង​គ្នា​ណាមួយ​រវាង​ការគ្រប់គ្រង​អន្តោប្រវេសន៍​របស់​លោកបៃ​ដិ​ន​និង​ការប្រើប្រាស់​កងទ័ព​រប​ស់លោក​ត្រាំ​ក្នុងអំឡុង​អាណត្តិ​របស់​គាត់​។ នាង​បាន​និយាយថា “​បុគ្គលិក​ល្បាត​របស់​បក្ស​ប្រជាធិបតេយ្យ​បាន​និង​កំពុង​គាំទ្រ CBP នៅ​ព្រំដែន​ជិត​ពីរ​ទសវត្សរ៍​មក​ហើយ​។ ដូច្នេះ​នេះ​គឺជា​ទម្លាប់​ធម្មតា​ទេ​”៕

​លោកបៃ​ដិន​ដើរ​កាត់​តាម​បណ្តោយ​ព្រំដែន​អាម៉េរិក​និង​ម៉ិក​ស៊ិក​ត្រង់​ចំណុច​ក្រុងអែល​ប៉ាសូ រដ្ឋ​តិច​សាស កាលពី​ថ្ងៃទី ៨ ខែ​មករា ឆ្នាំ ២០២៣