ដោយៈ បាយ័ន / សៀមរាបៈ នាយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នេះ រដ្ឋបាល ខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំ ផ្សាយបន្តផ្ទាល់ តាមរយៈផ្ទាំង LED នៅសួនច្បារខាងជើងស្ពានថ្ម ព្រះរាជដំណាក់ ដោយមានបងប្អូនប្រជាពលរដ្ឋ ចូលរួមទស្សនា ប្រមាណជាង ៥ ០០០ នាក់។
ដោយឡែក នៅតាមបណ្តាស្រុកទាំង ១១ និងនៅតំបន់ផាប់ស្ត្រីត ក៏មានបងប្អូនប្រជា ពលរដ្ឋ ចូលរួមទស្សនាយ៉ាងច្រើនកុះករផងដែរ។ សូមបញ្ជាក់ផងដែរថា ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នេះ គឺជាជំនួបរវាងក្រុមកីឡាបាល់ទាត់កម្ពុជា ជាមួយហ្វីលីពីន។
ជាមួយនឹងការផ្សាយបន្តផ្ទាល់ បងប្អូនប្រជាពលរដ្ឋ បានអបអរសាទរ និងហ៊ោកញ្ជៀវ ដែលទទួលបានលទ្ធផលមួយស្មើ៕/V-PC