ដោយៈសុផល/ភ្នំពេញ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ឱ្យដឹងថា គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) បានចំណាយថវិកាប្រហែល៥០ម៉ឺនដុល្លារ ដើម្បីបំពាក់ WiFi សាធារណៈដោយឥតគិតថ្លៃ (Public WiFi) នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងពហុកីឡដ្ឋានជាតិអូឡាំពិក នៃព្រឹត្តិការណ៍ស៊ីហ្គេម។
លោក ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ស៊ីហ្គេមនេះ យើងមាន២កន្លែងធំៗ សំខាន់ៗ ទី១៖ ពហុកីឡដ្ឋានជាតិមរតកតេជោ និងទី២៖ ពហុកីឡដ្ឋានជាតិអូឡាំពិក, ក្រសួងបានបំពាក់ Public WiFi ដែលប្រើប្រាស់ថវិកា ប្រហែល៥០ម៉ឺនដុល្លារសម្រាប់អ្នកប្រើប្រាស់។
លោក ជា វ៉ាន់ដេត បានឲ្យដឹងថា ដើម្បីប្រើ Public WiFi នេះ អ្នកចូលរួមគ្រាន់តែស្កេន QR Code នៅតាមទីតាំងជាក់ស្តែងដែលបានកំណត់ ដើម្បីភ្ជាប់ WiFi នោះនឹងអាចប្រើប្រាស់ WiFi បានភ្លាមៗ៕/PC